ដោយ ប៊ី
វៀតណាមៈ ក្រុមហ៊ុន Hoa Phat Group រោងចក្រផលិតដែកធំជាងគេ នៅប្រទេសវៀតណាម គ្រោងនាំចូលដែកថែបមកកាន់ទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

អត្រាលក់កាលពីខែមុននៃដែកសំណង់របស់ក្រុមហ៊ុននេះ មានចំនួនប្រមាណជាង ២សែនតោន ហើយត្រឹមរយៈពេល២ខែ ឆ្នាំ២០២០នេះ បានផលិតប្រមាណជិត៤សែនតោន។ កម្ពុជាគឺជាទីផ្សារធំជាងគេ ព្រោះក្រុមហ៊ុនHoa Phat បាននាំចូលដែកសំណង់មកកាន់កម្ពុជាដល់ទៅ១៥១,០០០តោន ស្មើនឹងជាង៥០ភាគរយ នៃបរិមាណនាំចេញសរុប។
ក្រៅពីទីផ្សារកម្ពុជា ក្រុមហ៊ុននេះក៏បាននាំចេញទៅកាន់ប្រទេសដទៃ នៅអាស៊ីបាស៊ីហ្វិក និងតំបន់អាស៊ីអាគ្នេយ៍ដូចជា អាមេរិក អូស្រ្តាលី កាណាដា ជប៉ុន ម៉ាឡេស៊ី ឡាវ ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រ៊ុយណេ។
ក្រុមហ៊ុននេះបន្តថា ទំហំនៃការនាំចេញទៅប្រទេសជប៉ុន មានចំនួន៥៥.០០០ តោនកាណាដា (២ ម៉ឺនតោន) អាមេរិកនិងម៉ាឡេស៊ី ដែលជាទីផ្សារបន្ទាប់បន្សំ ដែលតម្រូវឱ្យមានការប្រកួតប្រជែង និងគុណភាពទៅកាន់ទីផ្សារសកលលោក ព្រោះថា ប្រទេសទាំងនោះក៏ជាប្រទេស ដែលមានការផលិតគ្រឿងសំណង់ដោយខ្លួនឯងផងដែរ។
សម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនពហុវិស័យមានបំណង នាំចេញដែកថែបសំណង់ចំនួន៤០ម៉ឺនតោនទៅបរទេស ស្មើនឹងជិត១០ភាគរយនៃទិសដៅលក់របស់ខ្លួន។

សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំកន្លងថ្មីៗនេះ ។ ភាគីទាំងពីរខិតខំជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឡើងដល់៥ពាន់លានដុល្លារនៅឆ្នាំ២០២០។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កំពុងនាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕






