ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនKrungsri Finnovate ជាក្រុមហ៊ុនបណ្តាក់ទុនរួមសាជីវកម្ម (CVC) ដែលស្ថិតនៅក្រោមBank of Ayudhya (BAY) គ្រោងនឹងចំណាយប្រាក់ចំនួន ១០លានដុល្លារអាមេរិក លើការចាប់ផ្តើមអាជីវកម្មមិនរកស៊ីក្នុងស្រុកចំនួន៣ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០ និងត្រូវបានរាយការណ៍ថា កំពុងស្វែងរកឱកាសវិនិយោគនៅក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ប្រទេសផ្សេងទៀត ដែលកំពុងត្រូវបានមើលគឺឥណ្ឌូណេស៊ី និងហ្វីលីពីនសម្រាប់ការពង្រីកអាជីវកម្ម នៅក្នុងទីផ្សារអាស៊ានក្នុងយុគសម័យឌីជីថល។
ក្រុមហ៊ុន Krungsri Finnovate មានគោលដៅអភិវឌ្ឍន៍ នូវបច្ចេកវិទ្យាឌីជីថលរបស់ធនាគារនៅក្នុងប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងដែលមានកម្ពុជា។ ក្រុមហ៊ុនបានពិភាក្សាជាមួយក្រុមហ៊ុនថ្មីៗរបស់ថៃជាច្រើន។
លោកThakorn Piyapan ប្រធានផ្នែកធនាគារឌីជីថល និងការច្នៃប្រឌិតថ្មីនៅធនាគារBAYបានថ្លែងថា ក្នុងចំណោមប្រទេសទាំងបីយើងរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងនៅខែ មិថុនា។
លោកThakorn បានមានប្រសាសន៍ថា ទឹកប្រាក់ចំនួន១០លានដុល្លារគឺស្មើពាក់កណ្តាល នៃទឹកប្រាក់សរុបរបស់ក្រុមហ៊ុន Krungsri Finnovate សម្រាប់ការវិនិយោគនៅឆ្នាំនេះ ហើយក្រុមហ៊ុនអាចកៀរគរថវិកាបន្ថែមប្រសិនបើចាំបាច់។
ក្រុមហ៊ុន CVC មានមូលនិធិដំបូងដែលមានតម្លៃ៣០លានដុល្លារ នៅពេលដែលវាត្រូវបានដាក់បញ្ចូលក្នុងឆ្នាំ២០១៨។ តួលេខនេះបានកើនឡើងដល់៥០លានដុល្លារនៅពេលដែលការប្រមូលមូលនិធិ២០លានដុល្លារ ចុងក្រោយត្រូវបានដាក់បញ្ចូល។
ទឹកប្រាក់ចំនួន៥០លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងក្រុមហ៊ុន Grab ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Mitsubishi UFJ Financial Group Inc ដែលមានទឹកប្រាក់ចំនួន ៧០៦លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុននេះ៕






