ដោយ ហ្សូលី
ភ្នំពេញៈ ក្រុមប្រឹក្សាអាជីវកម្មអាស៊ាន (ABAC) បានស្នើឱ្យមានការផ្តួចផ្តើម ដើម្បីផ្សព្វផ្សាយពីការវិនិយោគនៅតំបន់អាស៊ាន តាមរយៈការសម្របសម្រួលពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងមានការចូលរួមពីក្រុមប្រឹក្សាយោបល់អាជីវកម្មអាស៊ាន ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃទី១០ខែមីនា ឆ្នាំ ២០២០នេះ។
ក្រុមប្រឹក្សាអាជីវកម្មអាស៊ាន បានស្នើសុំឱ្យមានការអភិវឌ្ឍមីក្រូសេដ្ឋកិច្ច សហគ្រាសខ្នាតតូច និងខ្នាតកណ្តាលនៅតំបន់អាស៊ាន ត្រូវផ្តោតសំខាន់ទៅលើចំនុចគន្លឹះចំនួន៥ដូចជាE -commerce វិស័យទេសចរណ៍ ប្រព័ន្ធដឹកជញ្ជូន និងគ្រប់គ្រងភស្តុភារ និងកំណែទម្រង់នយោបាយជាប់លាប់។
ក្រុមប្រឹក្សាបានធ្វើការស្រាយបំភ្លឺអំពីតួនាទីស្នូល នៃការផ្សព្វផ្សាយពីសេដ្ឋកិច្ចសក លលោក និងការចូលរួមចំណែកកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឱ្យបរិយា កាសកាន់តែមានភាពស្រស់ស្រាយនិងសកម្ម រួមជាមួយនឹងឱកាសជាច្រើន ដែលមានគម្រោងធំៗ ដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស បណ្តាញពាណិជ្ជកម្មឌីជីថល និងការដំឡើងខ្លួនទៅជាប្រព័ន្ធប្រឹក្សាដ៏ជំនាញ សម្រាប់អាជីវកម្មឬមុខជំនួញក្នុងតំបន់អាស៊ាន។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានធ្វើជាអធិបតីនៃកិច្ចប្រជុំត្រៀមរបស់មន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន កាលពីថ្ងៃទី៨ មីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។ អ្នកចូលរួមបានពិភាក្សា ទៅលើប្រធានបទសំខាន់ៗអាទិភាពចំនួន១៣ ដែលជាការដាក់ស្នើពីខាងប្រទេសវៀតណាម ដោយផ្អែកលើការតំរង់ទិសធំៗចំនួន៣ គឺការជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ បង្កើនភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនសមត្ថភាពបន្ស៊ាំ នឹងអាស៊ាននិងប្រសិទ្ធភាពប្រតិបត្តិការ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ មានប្រទេសចំនួន១០ ដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបូរី ថៃនិងវៀតណាម៕






