ឥណ្ឌាបន្ទោសសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន និងវីរុសCOVID-19 ធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក

0

ដោយ ប៊ី

ឥណ្ឌាៈ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោក Anurag Thakur កាលពីថ្ងៃចន្ទបាននិយាយថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការផ្ទុះឡើងនៃវីរុស COVID-19 បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។

លោកបានបន្ទោសសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការផ្ទុះឡើងនៃមេរោគឆ្លងនេះចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយបាននិយាយថា ផលប៉ះពាល់របស់ទាំងនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងអស់។

លោកបានថ្លែងថា “ដំបូងសង្រ្គាមពាណិជ្ជកម្មអាមេរិក ចិន បានបង្កឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅទូទាំងពិភពលោក ហើយឥឡូវនេះកូរ៉ូណាវីរុសបានប៉ះពាល់ដល់សេដ្ឋកិច្ច និងប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក”។ លោកបន្ថែមថា “ដូច្នេះវាជារឿងធម្មតាទេដែលផលប៉ះពាល់របស់វានឹងធ្លាក់ចុះដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងអស់”។

លោករដ្ឋមន្រ្តី Anurag Thakur បានប្រតិកម្មចំពោះការព្យាករណ៍ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌានៅ ៥,៣% ក្នុងឆ្នាំ ២០២០។

ប៉ុន្តែកាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តី លោក Anurag Thakur បាននិយាយថា ពិភពលោកមានទំនុកចិត្តលើប្រទេសឥណ្ឌា និងសេដ្ឋកិច្ចរបស់ខ្លួន ខណៈរដ្ឋាភិបាលមានគោ​លបំណងធ្វើឱ្យប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកំពូលទាំងបី នៅឆ្នាំ ២០២៥។

លោករដ្ឋមន្រ្តីបាននិយាយថា “យើងបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៥របស់ពិភពលោក ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ គោលដៅគឺធ្វើឱ្យប្រទេសឥណ្ឌាស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងបីលើពិភពលោក”។

លោកក៏បានផ្តោតលើគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ដែលឈ្មោះ Vivaad se Vishwa ជាគ្រោងការណ៍ ដើម្បីដោះស្រាយជម្លោះរវាងអ្នកធ្វើការពាក់ព័ន្ធនឹងពន្ធ និងអ្នកបង់ពន្ធ។

លោកThakur បាននិយាយថា ស្ថាប័នហិរញ្ញវត្ថុផ្សេងៗគ្នារួមទាំង IMF និង RBI បានព្យាករថា ប្រទេសឥណ្ឌានឹងទទួលបានកំណើនសេដ្ឋកិច្ចជាថ្មីម្តងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here