ចិននឹងបញ្ជូនសារធាតុប្រយុទ្ធជម្ងឺCOVID-19 នឹងមកដល់យប់នេះ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលចិន នឹងបញ្ជូនសាធាតុប្រយុទ្ធប្រឆាំងទៅនឹងជំនឹងជម្ងឺវីរុសCOVID-19 នឹងមកដល់យប់ថ្ងៃទី ១៧ ខែមីនានេះ ដើម្បីជួយដល់កម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជម្ងឺវីរុសCOVID-19 ២៤ ករណី។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុDetection Reagent ជម្ងឺវីរុសCOVID-19សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។

ស្ថានទូតចិនបន្តថា ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here