IMFបញ្ចេញថវិកាបន្ទាន់១ទ្រីលានដុល្លារសម្រាប់ផ្តល់កម្ចីប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩

0

ដោយ ហ្សូលី

ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គៀរករថវិកាប្រមាណ១ទ្រីលានដុល្លារ(១លានលាន) ដើម្បីផ្តល់កម្ចីដល់បណ្តាប្រទេស ដែលត្រូវការយកទៅប្រើប្រាស់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងCovid19 ដែលកំពុងវាយលុកយ៉ាងខ្លាំងដល់ធនធានមនុស្ស និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។

ប្រធាននាយកមូលនិធិ លោកស្រី Kristalina Georgieva បានថ្លែងសុន្ទរកថា កាលពីយប់ថ្ងៃចន្ទ ទី១៦ មីនា ឆ្នាំ ២០២០កន្លងមកថា “មូលនិធិបានត្រៀមឧបករណ៍ជំនួយអាទិភាពត្រៀម សម្រាប់តម្រូវការចំណាយបានគ្រប់ស្ថានការណ៍ ដើម្បីជួយដល់ប្រទេសដែលមានគ្រោះអាសន្ន។ ថវិកាប្រមាណ២០០ពាន់លាន នឹងរៀបចំទុកសម្រាប់ជួយ ដែលមានសរុបប្រមាណ៤០កញ្ចប់”។

លោកស្រីបន្តថា “វិបត្តិហិរញ្ញវត្ថុកំពុងកើតមាននៅក្នុងប្រទេស កំពុងអភិវឌ្ឍនឹងត្រូវផ្តល់ជំនួយជាពិសេស ក្នុងការយកទៅប្រើប្រាស់ជាធនធាន ចំណាយលើប្រព័ន្ធសុខាភិបាល ដើម្បីទប់ស្កាត់និងកាត់បន្ថយ”។

ការប្រកាសនេះធ្វើឡើងមុនការរំពឹងថា នឹងក្លាយជាថ្ងៃដ៏គួរឱ្យផ្អើល ទោះបីជាមានការផ្លាស់ប្តូរពហុភាគី ដោយធនាគារកណ្តាលរបស់ពិភពលោក បានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ជួយប្រទេសនានាទប់ទល់នឹងការឆ្លងវីរុសនេះ។

ធនាគារកណ្តាលអាមេរិកបាននិយាយថា ខ្លួននឹងចាប់ផ្តើមយុទ្ធនាការជំរុញរូបិយវត្ថុ ជាប្រ​វត្តិសាស្រ្តនិងដ៏ធំមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ ក៏នឹងកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ឱ្យនៅត្រឹមសូន្យ និងចាប់ផ្តើមការបន្ធូរបន្ថយក្នុងបរិ​មាណ៧០០ពាន់លានដុល្លារ ដើម្បីការពារផលប៉ះពាល់សេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here