បន្ទាន់…! សម្តេចតេជោប្រកាសឱ្យបិទ ហាងKTV និង រោងភាពយន្តនៅទូទាំងប្រទេសកម្ពុជា

0

ដោយ ហ្សូលី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យបិទ KTV និង រោងភាពយន្តនៅទូទាំងប្រទេសជាបន្ទាន់ ដោយសារការរីករាលនៃវីរុសឆ្លងកូវីដ ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០។

យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ នេះតទៅ រាល់ KTV និង រោងភាពយន្តនានា ត្រូវបិទទូទាំងប្រទេស រហូតដល់ពេលដែលវីរុសកូរ៉ូណាឬកូវីដ ១៩ ធូរស្រាល។

ការប្រកាសឱ្យបិទហាងខារ៉ាអូខេ និងរោងភាពយន្តនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញអ្នកឆ្លងថ្មីចំនួន១២នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សរុបកើនដល់ ២៤នាក់ហើយ។

នេះគឺជាសេចក្តីប្រកាសស្តីពីការបិទទីតាំងចុងក្រោយគេបង្អស់ បន្ទាប់ពីក្រសួងសុខាភិបាលនិងរដ្ឋាភិបាលបានប្រកាសពីការបិទសាលារៀន និងសកលវិទ្យាល័យ នៅទូទាំងប្រទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here