ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបាននិយាយថា នាពេលអនាគតភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា នឹងធ្វើការដោយលែងគិតរឿងប្រាក់ខែទៀតហើយ។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលអនាគត ៥-១០ឆ្នាំទៀត បុគ្គលិកដែលជាភ្នាក់ងារអចលនទ្រព្យ នឹងធ្វើការលែងយកប្រាក់ខែហើយ។ វាជានិន្នាការដូចគ្នានឹងប្រទេសជឿនលឿននានា ព្រោះដូចជាសហរដ្ឋអាមេរិក ជប៉ុន សឹង្ហបុរីជាដើមពួកគេលែងគិតរឿងប្រាក់ខែហើយ ពួកគេយកកម្រៃជើងសារជំនួសវិញ និងបានទទួលប្រាក់ច្រើនជាងការយកប្រាក់ខែ។លោកបន្តថា “នៅពេលបុគ្គលិកយកប្រាក់ខែ មានន័យថាពួកគេដូចកំណត់ ភាពមានកំណត់របស់ខ្លួន ប៉ុន្តែការយកកម្រៃជើងសារ ពួកគេអាចពង្រីកមូលដ្ឋានចំណូលរបស់ខ្លួន និងកាន់តែធ្វើការសកម្ម និងប្រកបដោយឆន្ទៈជាងមុន”។