ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ថៃប្រកាសផ្អាកសេវាកម្មរថយន្តក្រុងមកកាន់កម្ពុជានិងឡាវដើម្បីគ្រប់គ្រងការឆ្លង Covid-19

0

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូន Transport Co របស់ប្រទេសថៃ កាលថ្ងៃពុធនេះ បានផ្អាកសេវាកម្មរថយន្តក្រុងអន្តរប្រទេសទាំង១៥ ទៅកាន់ប្រទេសឡាវ និងប្រទេសកម្ពុជា ខណៈពេលដែលបានដាក់ចេញនូវវិធានការណ៍តឹងរ៉ឹង រួមទាំងការស្កេនកម្ដៅលើអ្នកដំណើរ ដែលធ្វើដំណើរលើផ្លូវដើម្បីគ្រប់គ្រងការឆ្លង Covid-19។

សេវាកម្មនឹងបើកម្តងទៀត នៅពេលដែលស្ថានភាពកាន់តែប្រសើរឡើង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃនេះ។

ក្រុមហ៊ុនបានឱ្យដឹងថា សេវាកម្មរថយន្តក្រុងត្រូវបានផ្អាក បន្ទាប់ពីប្រទេសឡាវ និង​កម្ពុជាបានបិទព្រំដែនរបស់ពួកគេ ដែលជាផ្នែកមួយនៃវិធានការទប់ស្កុតរបស់ Covid-19 ។

សម្រាប់ផ្លូវក្នុងស្រុក (ថៃ) ក្រុមហ៊ុនបានដាក់កម្រិតថ្មី ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃពុធ។ ក្នុងចំណោមនោះគឺធានាថា បុគ្គលិកទាំងអស់នៅលើឡានក្រុង ដែលដំណើរការតាមក្រុមហ៊ុនដឹកអ្នកដំណើរ ឬក្រុមហ៊ុនតម្រូវឱ្យពាក់ម៉ាស។ ច្បាប់ដដែលនេះអនុវត្តន៍ចំពោះអ្នកដំណើរ ដែលតម្រូវឲ្យពាក់ម៉ាសមុខ ពីពេលពួកគេចូលស្ថានីយរហូតដល់ពេលពួកគេចេញគោលដៅរបស់ពួកគេ។

ក្រុមហ៊ុនបានឱ្យដឹងថា អ្នកដំណើរក៏នឹងមានការត្រួតពិនិត្យសីតុណ្ហភាព រាងកាយរបស់ពួកគេនៅច្រកចូលស្ថានីយផងដែរ ហើយអ្នកដែលត្រូវបានគេរកឃើញថា មានសីតុណ្ហភាពលើសពី៣៧.៥ អង្សារនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឡើយ។

អ្នកដំណើរក៏ត្រូវរក្សាចម្ងាយ២ម៉ែត្រពីគ្នាទៅវិញទៅមក នៅចំណតរថយន្ត និងលើឡានក្រុង។

ក្រុមហ៊ុនបានឱ្យដឹងថា អ្នកដំណើរជាច្រើនបានចាប់ផ្តើមទាមទារសំណង សម្រាប់សំបុត្រ ដែលបានទិញសម្រាប់ការធ្វើដំណើរ ក្នុងឱកាសវិស្សមកាលព្រឹត្តិការណ៍ Songkran ដែលត្រូវបានពន្យារពេលដោយរដ្ឋាភិបាលថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here