ដោយ ហ្សូលី
សិង្ហបុរី៖ បន្ទាប់ពីប្រទេសសិង្ហបុរីបានប្រកាសអាសន្នថា ប្រទេសខ្លួនបានជួបវិបត្តិសេដ្ឋកិច្ចធំបំផុតមិនធ្លាប់មានក្នុងទស្សវត្សរ៍ បានធ្វើឱ្យរដ្ឋាភិបាលសិង្ហបុរីចេញបកស្រាយរៀបរាប់ពីយុទ្ធសាស្ត្រចំនួន២ ដែលរដ្ឋាភិបាលត្រៀមស្រោចស្រង់សេដ្ឋកិច្ច ប្រជាជនឱ្យចាកឆ្ងាយពីភាពដុនដាប។

ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងជួយសង្គ្រោះកុំឱ្យប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរពេកនោះ លោកនាយករដ្ឋមន្ត្រីលី ស៊ានឡុង បានមានប្រសាសន៍នៅថ្ងៃទី២៧ មីនា ឆ្នាំ ២០២០កន្លងមកថា “រដ្ឋាភិបាលនឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីស្រោចស្រង់សេដ្ឋកិច្ចឱ្យអស់ពីសមត្ថភាព។
សិង្ហបុរីបានត្រៀមថវិកាប្រមាណជិត៤០ពាន់លានដុល្លារ ដើម្បីទប់ស្កាត់នឹងជម្ងឺកូវីដ១៩ និងបានបង្ហើបពីយុទ្ធសាស្ត្រចំនួន២ ដើម្បីសង្គ្រោះវិបត្តិសេដ្ឋកិច្ចប្រជាពលរដ្ឋប្រទេសខ្លួនដែលមានដូចជា ដោយសារតែសិង្ហបុរីពឹងផ្អែកលើពាណិជ្ជកម្ម។ ដូច្នេះនៅពេលនេះអាជីវកម្មក្នុងតំបន់ដូចជា ភោជនីយដ្ឋាន ហាងលក់ទំនិញ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងទេសចរណ៍ បានធ្លាក់មកដល់កម្រិតសូន្យ។
ដូច្នេះរាជរដ្ឋាភិបាលបានបម្រុងថវិកាជាង១១លានដុល្លារ ប្រគល់ជូនដល់ក្រុមហ៊ុនអាជីវកម្មក្នុងតំបន់។ សកម្មភាពនេះគឺជាការជួយសង្គ្រោះ ឱ្យចេញឆ្ងាយពីភាពលិចលង់នៃវិបត្តិសេដ្ឋកិច្ច របស់ពួកទោះបីជាមិនបានទាំងស្រុង តែយ៉ាងហោចអាចជួយទៅលើថ្លៃប្រាក់បៀរវត្សនិងថ្លៃជួល។
លោកនាយករដ្ឋមន្ត្រី លី ស៊ាងឡុងបានថ្លែងបន្ថែមថា ក្នុងករណីដែលក្រុមហ៊ុនអាជីវកម្មភាគច្រើនប្រឈមនឹងការបិទទ្វារ ដូច្នេះរដ្ឋាភិបាលសិង្ហបុរីបានត្រៀមកញ្ចប់ថវិកាចំនួនជាង៣៣ពាន់លានដុល្លារ ដើម្បីជួយស្រោចស្រង់កម្មករ និងផ្តល់ការងារដល់ជនគ្មានការងារធ្វើ ដោយផ្តល់ឱ្យពួកគេនូវទុនដើម្បីប្រកបអាជីវកម្មខ្នាតតូច។
លោកបន្តថា “នេះមិនមែនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចទាំងមូលនោះទេ ប៉ុន្តែក៏ជួយជ្រោមជ្រែងដល់សង្គមផងដែរ។
វាអាចមានផលលំបាកបន្តិចដោយសារតែប្រទេសភាគច្រើនបានបិទបណ្តោះអាសន្នដូចនេះស្បៀងអាហារនិង សម្ភារៈប្រើប្រាស់អាចរងផលប៉ះពាល់ដឹកជញ្ជូនមកដល់សិង្ហបុរី៕






