រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុឲ្យ​មាន​ស្ថេរភាព

0
រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុឲ្យ​មាន​ស្ថេរភាព

ដោយ រ៉ា​ណេ​ត

ព្រះសីហនុ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រចាំ​នៅក្នុង​ក្រុងព្រះសីហនុ ដែលជា​ទីតាំង​ដ៏​សំខាន់​ក្នុង​ការបម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សម្រាប់​ធ្វើការ​នាំចេញ ត្រូវបាន​រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​ខ្ពស់បំផុត ហើយ​ថែមទាំង​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ប្រចាំ​ប្រទេស​មួយក្រុម ដើម្បី​ជួយ​បណ្តុះបណ្តាល​ឱ្យ​កាន់តែ​ច្បាស់លាស់ ពី​ការទប់ស្កាត់​បញ្ហា​ដែល​បង្កឡើង​ដោយ​ជំងឺ Covid-19 ។

រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុឲ្យ​មាន​ស្ថេរភាពជា​គំរូ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និង​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ រដ្ឋាភិបាល​ចិន​តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​ខ្ពស់​ប្រចាំ​ប្រទេស​ផ្នែក​វេជ្ជសាស្ត្រ មកកាន់​កម្ពុជា​ដើម្បី​ជួយ​បណ្តុះ​ប​បណ្តាល និង​បំពេញបន្ថែម​នូវ​ភាពខ្វះខាត​លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ Covid-19 ដោយ​ផ្ដោត​សំខាន់ ចំពោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។

ប្រធាន​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ បាន​តំណាងឱ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត លោក Cao Jianjiang បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​វត្តមាន​របស់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​ដឹកនាំ​ដោយ​លោក Ai Xiang ប្រធាន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ជា​អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព នៃ​គណៈកម្មាធិការ​សុខាភិបាល និង​សុខភាព​ក្នុង​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៃ​ខេត្ត Guangxi ប្រទេស​ចិន។

លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ចិន និង​ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​ការយកចិត្តទុកដាក់​យ៉ាង​ពិសេស ជូន​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។ លោក​ក៏បាន​ណែនាំ​ពី​វិធានការ​ទាំង៥ជា​ចម្បង ក្នុងការ​ទប់ស្កាត់​នឹង​ជម្ងឺ​វីរុស COVID-19 ដែល​បាន​កំណត់ដោយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត ជូន​ដល់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ឱ្យបាន​ជ្រាប ក៏​សង្ឃឹមថា​ក្រុម​អ្នកជំនាញ​អាច​ផ្តល់​មតិ​ណែនាំ​ពី​ដំណាក់កាល បន្ទាប់​ស្តីអំពី​ការទប់ស្កាត់​នឹង​ជម្ងឺ​វីរុស ប្រភេទ​ថ្មី​នេះ ជូន​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត។

លោក Ai Xiang បានបង្ហាញ​ការគាំទ្រ​ចំពោះ​វិធានការ​បច្ចុប្បន្ន ដែល​បាន​កំណត់ដោយ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ព្រះសីហនុ។ ចំពោះ​កិច្ច​ទប់ស្កាត់​ដំណាក់កាល​បន្ទាប់ លោក​ក៏បានផ្តល់​ជា​មតិ​ណែនាំ​ចំនួន២ ដូច​ជាទី១ ការបន្ត​ពង្រឹងកម្លាំង​ផ្សព្វផ្សាយ​បន្ថែម ដើម្បីឱ្យ​អ្នក​ក្នុង​តំបន់​យល់​កាន់តែច្បាស់ អំពី​ចំណុចសំខាន់ៗនៃ​ការទប់ស្កាត់​នឹង​ជម្ងឺ​វីរុស បង្កើន​ចំណេះដឹង​ការពារ​ដោយ​ខ្លួនឯង និង​ទី២ ការទប់ស្កាត់​ហានិភ័យ​យ៉ាង​ម៉ឺងម៉ាត់។

បច្ចុប្បន្ននេះ​កម្ពុជា ពុំទាន់​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid19 នៅក្នុង​សហគមន៍ តែ​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​នឹង​ខិតជិត​មកដល់​នាពេល​ខាងមុខនេះ នឹង​ជួប​បញ្ហា​ជាមួយនឹង​ការ​លំហូរ​នៃ​មនុស្ស ដែល​ត្រូវតែ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ប្រចាំ​តំបន់ ដើម្បី​ពង្រឹង​ការតាមដាន និង​គ្រប់គ្រង​ក្នុង​កិច្ចការ​កាត់បន្ថយ​លំហូរ​នៃ​មនុស្ស និង​ការជួប​ជុំគ្នា ត្រូវតែ​ពិនិត្យ​ឱ្យឃើញ​ពី​ជម្ងឺ​យ៉ាង​ទាន់ពេលវេលា ខណ្ឌ​រស់នៅ​ដាច់ដោយឡែក​យ៉ាង​ទាន់​វេលា និង​ព្យាបាល​យ៉ាង​ទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here