ដោយ ហ្សូលី
ឥណ្ឌា៖ ធនាគារអភិវឌ្ឍអាស៊ី ADB នឹងបោះទុនវិនិយោគចំនួន ១០០លានដុល្លារ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឥណ្ឌា តាមរយៈការផ្សព្វផ្សាយមូលនិធិវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធជាតិរបស់រដ្ឋាភិបាលឥណ្ឌា។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍអាស៊ីកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ ២០២០នេះ។

ថវិការទាំងនេះអាចទប់ទល់បានក្នុងរយៈពេលវែងទៅលើហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឯកជន ដេលប្រាកដថានឹងមានការងារដែលមានគុណភាព កំណើនសេដ្ឋកិច្ចលូតលាស់ល្អ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ការវិនិយោគនេះគឺនៅលើតំបន់ផ្សេងៗគ្នាចំនួន ៣ដែលមានដូចជា ការជួយផ្តល់ចំនូលដល់ក្រុមគ្រួសារដែលមានចំនូលមធ្យម ការវិនិយោគលើថាមពលបៃតងនិងអាកាសធាតុ រួមជាមួយនឹងកំណើនទីផ្សារសហគ្រាសខ្នាតកណ្តាលដែលកំពុងប្រតិបត្តិការនៅលើវិស័យចម្រុះ។
ដើម្បីបញ្ជាក់កាន់តែច្បាស់ ថវិការដែលគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី ADB នឹងជួយទ្រទ្រង់ដល់អ្នកគ្រប់គ្រងមូលនិធិឯកជន និងសហគ្រិនដែលមានតម្រូវការដើមទុនដើម្បីជួយឱ្យក្រុមហ៊ុនមានការរីកចម្រើន។
ការប្រកាសស្តីពីការចំណាយទុនវិនិយោគចំពេញដេលសេដ្ឋកិច្ចឥណ្ឌាកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមេរោគរាតត្បាតកូវីដ ១៩ ដែលឈានចូលដល់ការបិទទីក្រុងនិងប្រទេសទាំងមូល។ មូលនិធិវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធជាតិ NIIF បានទទួលការជ្រោមជ្រែងពីធនាគារអភិវឌ្ឍអាស៊ីប្រមាណជាង ២ ទស្សវត្សមកហើយ ដើម្បីជាការជួយថវិការនិងជួយដល់បុគ្គលិកដែលប្រឹងប្រែងក្នុងការរៃអង្គាសថវិកាពីក្រៅប្រទេសតែមិនទទួលបានជោគជ័យ។
ធនាគារអភិវឌ្ឍអាស៊ីបានបញ្ចេញទឹកប្រាក់ខ្លួនរាប់ពាន់លានដើម្បីជួយដល់ប្រទេសនៅក្នុងអាស៊ីដែលត្រូវប្រឈមនឹងភាពយ៉ាប់យឺនផ្នែកសេដ្ឋកិច្ច។ ជាក់ស្តែងកាលពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២០នេះ ធនាគារអភិវឌ្ឍអាស៊ីបានផ្តល់ទឹកប្រាក់ប្រមាណ ២០០លានដុល្លារ ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្ម ដែលកំពុងជាប់គាំងដោយសារមេរោគរាតត្បាត៕







