រដ្ឋាភិបាលគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ នាពេលខាងមុខនេះ

0
រដ្ឋាភិបាលគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ នាពេលខាងមុខនេះ

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា បានដាក់​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន​នៅពេល​ខាងមុខនេះ ដើម្បី​បំរើ​ដល់​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា ឱ្យមាន​ភាព​កាន់តែ​ល្អប្រសើរ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​កាន់​តែមាន​ភាពងាយស្រួល ខណៈ​កន្លងមកនេះ រដ្ឋាភិបាល​បាន​វិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អស់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក។

យោងតាម​ផែនការ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ជូ​បាន​បង្ហាញថា មាន​គម្រោង​ចំនួន៥ ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​កម្ពុ​ជា នាពេល​កន្លងមកនេះ រួមមាន៖

១) ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង​ខេត្តក្រចេះ

ស្ពាន​នេះ​ត្រូវបាន​អ្នកជំនាញ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន រួមជាមួយ​ក្រុមហ៊ុន​សា​សង់ស្ពាន​របស់​ចិន​បាន​សិក្សា លើ​ទីតាំង​សម្រាប់​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង់​នៅ​ខេត្តក្រចេះ​រួចហើយ ដែល​ស្ពាន​នេះ​គ្រោង​នឹង​សាងសង់​នៅ​ឆ្នាំ២០២១ ខាង​មុ​នេះ ។ ស្ពាន​នេះ​មាន​ប្រវែង​សរុប១៧៦១ម៉ែត្រ ដែល​ទទួល​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន។

២) គម្រោង​សាងសង់​ផ្លូវ​ហាយវ៉េ​ភ្នំពេញ-បាវិត

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត បាន​នឹង​កំពុង​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន ខណៈ​គម្រោង​ត្រូវបាន​សិក្សា​បញ្ចប់​រួច​ម្តងមកហើយ ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)។គម្រង ផ្លូវ​នេះ​នឹង​ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង មុនត​ភ្ជាប់​ទៅកាន់​ក្រុង​បាវិត ខេត្តស្វាយរៀង។

ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​ប្រមាណ១៦០គីឡូម៉ែត្រ និង​គ្រោង​ចំណាយ​ថវិកា៣៨០០លាន​ដុល្លារ។ នេះ​បើតាម​ការសិក្សា​របស់​JICA។

៣) គម្រោង​សាងសង់​ស្ពាន​ស្វាយជ្រុំ-អរិយ​ក្សត្រ

គម្រោង​សាងសង់​ស្ពាន​ថ្មី ឆ្លងទន្លេ​មេគង្គ ត​ភ្ជាប់​ទៅ​ស្វាយជ្រុំ-អរិយ​ក្សត្រ ទទួលបាន​ភ្លើង​ខៀវ ពី​ភាគី​កូរ៉េ ក្នុង​ការជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ​ដែល​បានស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុ​ជា។

បច្ចុប្បន្ន​គម្រោង​ស្ពាន​នេះ កំពុង​ស្ថិតក្រោម​ការសិក្សា និង​កំពុង​រក​ប្រភព​ថវិកា ហើយ​រដ្ឋាភិបាល នឹងធ្វើ​ជូន​ប្រជាពលរដ្ឋ​ជាដាច់ខាត។

៤) គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង​ល្បឿ​ង​លឿន​ពី​ភ្នំពេញ​សៀមរាប

រដ្ឋាភិបាល​បានដាក់​ផែនការ​ការសិក្សា លើ​គំរោង​អភិវឌ្ឍន៍ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង​ល្បឿ​ង​លឿន ការពង្រីក​ផ្លូវថ្នល់ ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ដែល​ធំ​ជាង​មុន ដើម្បី​ត​ភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​សំខាន់​នានា។

៥) គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ (AGT) នៅ​ភ្នំពេញ

រដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គ្រោង​សាងសង​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស និង​ក្រោម​ដី​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ (AGT) ចំនួន៤ ខ្សែ​រត់​ក្នុង​រាជធានី​ភ្នំពេញ ដែល​អង្គការ JICA ក៏​សិក្សា​ផងដែរ។ ខ្សែ​រថភ្លើង​ទាំងនេះ​មាន​ប្រវែង​ប្រហែល១៨ គីឡូម៉ែត្រ ដែល​រត់​លើផ្លូវ​មួយចំនួន​ដូចជា មហាវិថី​ហ្សា​ល​ឌឺ​ហ្គោល មហាវិថី​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ២១៧ ផ្លូវ​វេ​ង​ស្រេង​ឆ្ពោះទៅ​ព្រលានយន្តហោះ និង​មួយ​ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ៤ និង​កប់​ស្រូវ។

ជាមួយគ្នានេះ ក្រសួង​ក៏បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម សាងសង់​ផ្លូវដែក​ចិន (CRCC) ធ្វើការ​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស ដឹក​អ្នកដំណើរ​ធុន​ស្រាល (Monorail) និង​រថភ្លើង​ក្រោម​ដី (Subway) នៅ​រាជធានី​ភ្នំពេញ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here