ធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជំរុញឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីន ទិញស្រូវក្នុងតំលៃទីផ្សារ

0
ធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជំរុញឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីន ទិញស្រូវក្នុងតំលៃទីផ្សារ

ដោយ វុត្ថា

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង កសិកម្ម បាន​ជំរុញ​និង​លើក​ទឺ​ក​ចិត្ត​ឱ្យ​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ទិញ ស្រូវ​ពី​កសិករ​ក្នុង​តំលៃ​ទីផ្សារ ស្រម​តាម​ការអំពាវនាវ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

យោងតាម​សេចក្តីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ នេះ​ឱ្យដឹងថា ក្រុមហ៊ុន​និង​រោង​ម៉ាស៊ីន ត្រូវ​ទិញស្រូវ​ពី​កសិករ​ក្នុង​តំ​ម្លៃ​ទីផ្សារ តាម​អនុវត្ត​អនុសាសន៍​ណែនាំ និង​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រកាស​ផ្អាក​បណ្តោះអាសន្ន​នូវ​ការនាំ​អង្ករ និង​ស្រូវ​ចេញទៅ​ក្រៅប្រទេស​ចាប់ពី​ថ្ងៃទី៥ ខែមេសា​ឆ្នាំ២០២០នេះ ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ការតែងតាំង និង​កែសម្រួល​សមាសភាព​សមា​ជិ​ក​រដ្ឋាភិបាល នា​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញ​នេះ បានប្រកាស​ផ្អាក​នាំ​អង្ករ និង​ស្រូវ​ចេញទៅ​ក្រៅប្រទេស ចាប់ពី​ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បី​សម្រាប់​ទុក​ផ្គត់ ផ្គង់​នៅក្នុង​ស្រុក​ក្នុងអំឡុង​ប្រទេស​កំពុងមាន​វិបត្តិ និង​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ ។

សម្តេច​តេ​ជោ​បន្តថា “ការអនុវត្ត​ចំពោះ​ផ្អាក​ការនាំ​អង្ករ និង​ស្រូវ​ចេញពី​ប្រទេស​កម្ពុជា​នឹងត្រូវ​ចាប់ផ្តើម​ពី​វេលា​ម៉ោង  ២៣: ៥៩ ថ្ងៃទី ៥ ខែមេសា​ឆ្នាំ ២០២០ ខាងមុខនេះ​តទៅ រហូតដល់​មាន​បទបញ្ជា​សារជាថ្មី ។ ការផ្អាក​នាំចេញ​ជា​បណ្តោះអាសន្ន​នេះ មិន​ត្រូវបាន​អនុវត្តន៍​លើ​ការនាំចេញ​អង្ករ​ក្រអូប​ឡើយ។

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃទី៣១ខែមីនា​នេះដែរ ក៏បាន​ចេញ​សេចក្តីអំពាវនាវ ដល់​ក្រុមហ៊ុន សហព័ន្ធ និង​រោង​ម៉ាស៊ីន​ស្រូវ​អង្ករ និង​ពាក់ព័ន្ធ​ទាំងអស់​អនុវត្តន៍​ឱ្យបាន​នូវ​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុង​កាលទេសៈ​ដែល​ប្រទេសជាតិ កំពុងតែ​ប្រឈម​នឹង​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩  និង​ទាក់​ទទ​កម​មក​ក្រសួង​ដើម្បី​ទទួលបាន​ឥណទាន ដើម្បី​ធានា​ប្របាន​ជា​ក្រ​តី​ភាព នៃ​ការធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម​ស្រូវ-អង្ករ​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here