ដោយ ប៊ី
ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានតម្លៃ ៥៨៥ លានដុល្លារក្នុងខែមករាឆ្នាំ ២០២០ កើនឡើង ៣៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខពីការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិកបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង ៣៨ ភាគរយដល់ ៥៦០ លានដុល្លារអាមេរិក ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានចំនួន ២៦ លានដុល្លារធ្លាក់ចុះពី ៣៤,៥ លានដុល្លារអាមេរិក។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលនាំចេញភាគច្រើនរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក រួមមានវាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈដែលសហរដ្ឋអាមេរិកបានដឹកជញ្ជូនភាគច្រើនរថយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីនមកកម្ពុជា។
នៅក្នុងឆ្នាំ ២០១៩ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួន ៥,៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលមានការកើនឡើង ៣៧ ភាគរយបើប្រៀបធៀបទៅនឹងតួលេខកាលពីឆ្នាំ២០១៨៕






