ធនាគារអេស៊ីលីដាបរិច្ចាគថវិកា៣០០០លានរៀលដើម្បីទប់ស្កាត់ការរីករាលដាលCovid19

0

ដោយវុត្ថា

ភ្នំពេញៈ ធនាគារអេស៊ីលីដាភីអិលស៊ី បានចូលរួមបរិច្ចាគថវិកាប្រមាណ៣ពាន់លានរៀល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅនៃសកម្មភាព មនុ​ស្សធម៌ និងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ ការរីករាលដាលនៃវីរុសCovid19នៅកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ធានាគារអេស៊ីលីដា ចេញផ្សាយនៅថ្ងៃទី៣ខែមេសា ឆ្នាំ២០២០នេះឱ្យដឹងថា ថវិកាខាងលើនេះ ត្រូវបានបែងចែក ក្នុងនោះ៖១)- ថវិកាចំនួន៨០០លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ចូលរួមចំណែក ដោយផ្ទាល់ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

២)- ថវិកាចំនួន ២០០លានរៀល (ពីររយលានរៀល) តាមរយៈសមាគមធនាគារ នៅកម្ពុជា សម្រាប់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ៣)ថវិកាចំនួន១២០០លានរៀល (មួយពាន់ពីររយលានរៀល) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ វិភាគទានសប្បុរសធម៌នៅកម្ពុជា។៤)-ថវិកាចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល) ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ និងជួយទ្រទ្រង់ ដល់សកម្មភាពកាកបា ទក្រហមកម្ពុជា។

លោកបណ្ឌិត អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាភីអិលស៊ី បានមាន ប្រសាសន៍ថា សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ពីព្រោះពួកគេ ជាកម្លាំងចលករ នៃការកសាងជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប្រជាជនមានសុខភាពល្អ មានការចូល រួមកាន់សកម្ម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើន។

លោកបន្តថា ធនាគារចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សុខុមាលភាពសាធារណៈ ក្នុងការទប់ស្កាត់សភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺរីករាលដាលកូវីដ-១៩ និងបន្តការបរិច្ចាគថវិកា សម្រាប់ទ្រទ្រង់ ដល់វិភាគទានសប្បុរសធម៌មូលនិធិគន្ធបុប្ផាកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលធនា គារបានធ្វើឡើងជារៀងរាល់ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here