ដោយ ប៊ី
អន្តរជាតិៈ តម្លៃប្រេងនៅលើពិភពលោកនៅតែបន្តធ្លាក់ចុះ បន្ទាប់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងប្រទេសរុស្ស៊ី ដែលជាប្រទេសផលិតប្រេងធំជាងគេលើពិភពលោក បានពន្យារពេលកិច្ចប្រជុំអំពី កិច្ចព្រមព្រៀងកាត់បន្ថយទិន្នផល ខណៈជំងឺរាតត្បាតរាលដាល COVID-19 ធ្វើឱ្យប៉ះពាល់ដល់តម្រូវការ។

ប្រទេសទាំងពីរបានជាប់គាំង នៅក្នុងសង្គ្រាមតម្លៃប្រេង អស់រយៈពេលមួយខែចុងក្រោយនេះ។
អ្នកធុរកិច្ចធំៗមានការព្រួយបារម្ភថា ជាមួយនឹងផ្នែកធំៗនៃពិភពលោក ដែលជាប់គាំង នឹងមានប្រេងឆៅច្រើនពេកដែលដាក់សម្ពាធលើតម្លៃ។
កាលពីសប្តាហ៍មុន តម្លៃប្រេងឆៅបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងមួយនឹងជិតមកដល់ហើយ។
នៅពេលចាប់ផ្តើមធ្វើពាណិជ្ជកម្មនៅអាស៊ីកាលពីថ្ងៃចន្ទ តម្លៃប្រេងឆៅប្រភេទ Brent របស់ពិភពលោកបានធ្លាក់ចុះ១២ភាគរយ ប៉ុន្តែបានងើបឡើងវិញខ្លះ។ ប្រេងដែលជួញដូរដោយអាមេរិក ដែលត្រូវបានគេស្គាល់ថាWest Texas Intermediate បានធ្លាក់ចុះជាង១០ភាគរយ មុនពេលធ្លាក់ចុះដល់៣.៥ ភាគរយ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី ដែលជាប្រទេសផលិតប្រេងធំៗលើពិភពលោក បានគ្រោងនឹងជួបគ្នានៅថ្ងៃចន្ទ ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានរុញច្រាន ឱ្យវិលត្រឡប់ទៅថ្ងៃព្រហស្បតិ៍វិញ។ តម្លៃត្រូវបានរំពឹងថានឹងនៅតែមានស្ថេរភាពរហូតដល់ពេលនោះ។

វិធានការណ៍ជាច្រើនត្រូវបានដាក់ចេញ នៅតាមបណ្តាប្រទេសនានាលើពិភពលោក ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លង COVID-19 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអឺរ៉ុប និងអាស៊ីភាគច្រើនបានឃើញថា តម្រូវការថាមពលសកលធ្លាក់ចុះយ៉ាងខ្លាំង។
ក្នុងពេលជាមួយគ្នានេះដែរ សង្គ្រាមតម្លៃប្រេងអស់រយៈពេលមួយខែ រវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានធ្វើឱ្យទីផ្សារពិភពលោកមានប្រេងឆៅច្រើនជាងតម្រូវការ។
សង្គ្រាមតម្លៃបានកើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីកាត់បន្ថយផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្រូវការ បានបរាជ័យកាលពីខែមុន។
ភាពមិនប្រទូសរាយនេះ បានជំរុញឱ្យតម្លៃធ្លាក់ចុះដល់កម្រិតទាប ដែលមិនត្រូវបានគេមើលឃើញថាជិតពីរទសវត្សរ៍មកហើយ ខណៈដែលឈ្មួញរង់ចាំកិច្ចព្រមព្រៀងថ្មីត្រូវបានយល់ព្រមរវាងប្រទេសទាំងពីរ។ តម្លៃប្រេងអាចនឹងធ្លាក់ចុះក្រោម២០ដុល្លារក្នុងមួយប៉ារែលក្នុងត្រីមាសនេះ៕ BBC/CNBC៕






