រដ្ឋាភិបាលសម្រេចបិទអាជីវកម្មម៉ាស្សាសុខភាព និងស៉្បានៅទូទាំងប្រទេស

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងទេសចរណ៍បានសម្រេចចាត់វិធានបន្ទាន់ បិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លង Covid-19 រហូតដល់មានការជូនដំណឹងជាថ្មី។

ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត      ឱ្យ​សហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសាកលនៃជំងឺCovid-19  និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី វិធានការនៃការការពារការចម្លងវីរុស Covid-19 ក្រសួងទេសចរណ៍សូបអំពាវនាវដល់ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបិទអាជីវកម្ម ដែលពាក់ព័ន្ធនឹងការលើកឡើងខាងនេះជាបណ្តោះអាសន្ន ដោយចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្ដីលម្អិតដូចបានបង្ហាញនៅក្នុងលិខិតជូនដំណឹងដូចខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here