ដោយ ហ្សូលី
ចិន៖ សម្ភារៈវេជ្ជសាស្រ្តរបស់ប្រទេសចិនបានធ្វើការនាំចេញទៅកាន់ពីភពលោកដែលបានធ្វើឱ្យកំណើននៃការឡើងចេញមានទឹកប្រាក់ប្រមាណជា ១០ពាន់លានយ័ន ឬស្មើនឹងជាង ១,៤ពាន់លានដុល្លារ។

សម្ភារៈវេជ្ជសាស្រ្តនេះសម្រាប់យកទៅប្រយុទ្ធប្រឆាំងនៃវីរុសឆ្លងCovid-19 ដែលក្នុងនោះមានដូចជា ម៉ាសចំនួនជិត ៤ពាន់លាន សម្លៀកបំពាក់ការពារមេរោគចំនួនជិត ៣៨លានកំប្លេ ប្រដាប់ស្ទង់ឬម៉ាស៊ីនវាស់កម្តៅចំនួន ២,៤១ គ្រឿង។ លើសពីនេះក៏មានសម្ភារៈផ្សេងទៀតដូចជា បំពង់ខ្យល់ ឧបករណ៍ធ្វើតេស្ត និង វ៉ែនតាការពារផងដែរ។ នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋបាលគយ លោក ជីន ហាយ កាលពីសប្តាហ៍មុន។
មន្ត្រីក្រសួងពាណិជ្ជកម្មលោក Jiang fan បាននិយាយថា «លំហូរនៃការផ្គត់ផ្គង់វេជ្ជសាស្រ្តរបស់ប្រទេសចិន គឺជាជំនួយដ៏ស្មោះត្រង់ដែលផ្តល់ឱ្យប្រទេសដទៃទៀតនៅពេលដែលត្រូវប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។ ហើយនេះគឺជាសកម្មភាពគួរឱ្យចងចាំមួយ។»
លោកបានបន្តថា ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពនិងសុវត្ថិភាពនៃការនាំចេញគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ និងអនុវត្តការគ្រប់គ្រងយ៉ាងតឹងរឹងលើផលិតផលដែលពាក់ព័ន្ធ។
ក្នុងការពង្រឹងការត្រួតពិនិត្យគុណភាពគយនឹងមានតែការនាំចេញវេជ្ជសាស្រ្តផ្អែកលើវិញ្ញាបនប័ត្រនៃការចុះឈ្មោះដែលត្រូវបានអនុម័តដោយរដ្ឋបាលផលិតផលវេជ្ជសាស្រ្ត និងឯកសារដើម្បីបញ្ជាក់ថាពួកគេបំពេញតាមស្តង់ដារត្រួតពិនិត្យគុណភាពនៃទិសដៅនាំចេញរៀងៗខ្លួន។

លោក Jiang បានស្នើឱ្យអ្នកទិញផលិតផលវេជ្ជសាស្ត្រនៅក្រៅប្រទេសទិញពីអ្នកផ្គត់ផ្គង់ដែលផលិតផលរបស់ពួកគេត្រូវបានចុះបញ្ជីជាមួយនិយ័តករចិនហើយបញ្ជាក់ពីគុណភាពផលិតផលមុនពេលប្រើប្រាស់និងត្រូវអនុវត្តតាមនីតិវិធីប្រតិបតិ្តការនិងវិសាលភាពនៃការប្រើប្រាស់។
មន្រ្តីរូបនេះបានបន្ថែមថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការនាំចេញការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនិងគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាតដែលមានឈ្មោះថា COVID-19៕






