អាជ្ញាធរ ថៃបានបិទច្រកព្រំដែនអូរស្មាច់នៅព្រឹកថ្ងៃនេះ

0

ដោយ ៖ រ៉ាណេត

ឧត្តរមានជ័យ ៖ អាជ្ញាធរ ថៃបានប្រកាស សម្រេចផ្អាកមិនអនុញ្ញាត ឱ្យប្រជាពលរដ្ឋទាំង២ប្រទេសឆ្លងកាត់ច្រកព្រំដែនអូរស្មាចជាបណ្តោះអាសន្ន ដើម្បីទុបស្កាត់ការីករាលដាលជំងឺឆ្លង Covid-19 រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មូ។

ចាប់ពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២០ នេះ អាជ្ញាធរថៃមិនអនុញ្ញាតឱ្យមនុស្សឆ្លងកាត់ព្រំដែនអូរស្មាច់-ឆងចម ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យទៀតនោះឡើយ។

អភិបាល ខេត្ត ឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានលើកឡើងថា លោកបានជួបពិភាក្សាការងារជាមួយអភិបាលខេត្តសុរិន្ទ លោក កៃសន កងឆ្លាត ដើម្បីរិះរកវិធីដោះស្រាយបញ្ហាប្រឈមមួយចំនួនសម្រាប់ខេត្តទាំងពីរក្នុងពេលជួបវិបត្តិដោយសារជំងឺ Covid-19 ។

ក្នុងជំនួបនេះភាគីថៃបានជម្រាបពីចំណាត់ការរបស់អាជ្ញាធរថៃក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ហើយតម្រូវឱ្យបិទព្រំដែនរវាងខេត្តសុរិន្ទ និងខេត្តឧត្តរមានជ័យ ចាប់ផ្តើមពីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២០ តទៅ។ ប៉ុន្តែ ក្នុងករណីមានប្រជាពលរដ្ឋ និងពលករខ្មែរដែលមកខកដំណើរនៅព្រំដែន ឬក្បែរតំបន់ព្រំដែន អាជ្ញាធរខេត្តទាំងពីរត្រូវជួបពិភាក្សាគ្នារកដំណោះស្រាយជាក់ស្តែងជាបន្ទាន់ជាថ្មីភ្លាម។ រីឯការដឹកទំនិញពាណិជ្ជកម្ម ដើម្បីរក្សាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺ covid_19 ការដឹកទំនិញឆ្លងដែន ត្រូវប្រគល់ឱ្យសមត្ថកិច្ចគយប្រចាំច្រកនៃភាគីទាំងពីរពិភាក្សាលម្អិតអំពីនីតិវិធីនៃការផ្ទេរទំនិញជាក់ស្តែង។


លោកអភិបាលខេត្ត ក៏បានស្នើថៃជួយថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជនស្របច្បាប់របស់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងពលករខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ។ លោកក៏បានស្នើថៃ បន្តទាក់ទងគ្នាជាប់ជាប្រចាំ និងសហប្រតិបត្តិការល្អ ពិសេសជូនព័ត៌មានគ្នាទៅវិញទៅមកពេលមានការវិវត្តប្រែប្រួលនានាឲ្យបានទាន់ពេលវេលា។

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកព្រំដែនអន្តរជាតិជា មានប្រជាពលរដ្ឋខ្មែរចេញមកពីប្រទេសថៃចំនួន ១ ២៥០នាក់ នារី ៥៦៦នាក់។ ប្រជាពលរដ្ឋឆ្លងដែននេះ អ្នកនៅខេត្តឧត្តរមានជ័យ ១២០នាក់ ក្រៅពីនោះជាអ្នកមានស្រុកកំណើតនៅខេត្តដទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here