ដោយវុត្ថា
ភ្នំពេញ៖ គិតចាប់ពីឆ្នាំ ២០១៨ មក រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងនៅក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន ដែលមកដល់ពេលនេះ មានកម្មការិនីសរុបប្រមាណ ២ សែននាក់ សរុបទឹកប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក។

នេះ គឺការលើកឡើងនៅក្នុងសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសសខួបអានុស្សាវរីយ៍ លើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ ដែលបានចុះហត្ថលេខាកាពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ ផ្ញើរជូនកម្មករ- កម្មការិនីនៅទូទាំងប្រទេស។
សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាព អង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិត រួមទាំង ការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ និងអនុញ្ញាអន្តរជាតិ ខាងងការងា ទាំង ១៣ ដែល កម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គមជាអាទិ៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល គណៈកម្មការប្រឹក្សាកាងារ ក្រុមប្រឹក្សាជាតិ សម្រាប់ប្រាក់ឈ្នួលអប្បរមា រួមទាំងយន្តការត្រីភាគីបូកជាច្រើន។
សម្តេចបន្ថែទៀតថា ការបើកចំហរ សេរីភាព អង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមឆ្នាំ ២០១៩ មានអង្គការវិជ្ជាជីវៈចំនួន ៥២៥៦ កំពុងប្រតិបត្តិការ ក្នុងនោះសហជីព មូលដ្ឋានមានចំនួន ៤៩៩៦ សហព័ន្ធ សហជីពចំនួន ២១៦ សហភាពសហជីពមានចំនួន ៣៣ និង សមាគមនិយោជកមានចំនួន ១១ន
តាមរយៈសារលិខិតកម្រាស់៤ ទំព័រសម្តេចតេជោបន្ថែមថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាព ការងារ របស់កម្មករ និយោជិត នៅតាមគ្រប់រោងចក្រ សហគ្រាស ។ និងនៅពេថ្មីៗនេះ ជាមួយនឹងការលេចឡើងនូវជំងឺCovid-19 រាជរដ្ឋាភិបាលបានឹងកំពុងចាត់ការយ៉ាងយកចិត្តទុកដាក់ ប្រកដោយស្មារតីទទួលខុសត្រូវ ខ្ពស់ចំពោះការកម្មករនិយោជិត ក្នុងការបង្កាតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។
សម្តេចបន្តថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព កាន់តែទូលាយ គ្រប់ដណ្តប់គ្រប់ផ្នែក តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងាកររោបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងរបបសោធនសម្រាប់កម្មករនិយោជិតនៅក្នុងឆ្នាំ ២០២០៕






