ដោយ ប៊ី
ភ្នំពេញៈ ទិន្នន័យរបស់ការិយាល័យស្ថិតិជំរឿន របស់សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថា ប្រទេសកម្ពុជាបាននាំចេញទំនិញ មានតម្លៃប្រមាណ១.០៨ពាន់លានដុល្លារទៅសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ កើនឡើង៤៦,៩៦ភាគរយ បើធៀបនឹងរយៈពេលដូចកាលពីឆ្នាំមុន ការនាំចេញមានតម្លៃ៧៣៧,១លានដុល្លារ។


-->
ទិន្នន័យបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានតម្លៃប្រមាណ ១១៣៦លានដុល្លារក្នុងអំឡុងពេលនេះ កើនឡើង៣៩,៩៦ភាគរយ ពី៨១២លានដុល្លារក្នុងឆ្នាំ ២០១៩។ ការនាំចូលរបស់កម្ពុជាមានចំនួន៥៣,២ លានដុល្លារ ធ្លាក់ចុះ២៨,៩៧ ភាគរយពី៧៤,៩លានដុល្លារនៅឆ្នាំ២០១៩។
ប្រទេសកម្ពុជាភាគច្រើននាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលរថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលសម្រេចគ្រប់ប្រភេទ។
ទោះយ៉ាងណា GMAC នៅថ្ងៃទី ២៤ ខែមីនានេះបានចេញសេចក្តីថ្លែងការណ៍មួយដោយជំរុញឱ្យអ្នកទិញកុំបញ្ឈប់ការដឹកជញ្ជូនទំនិញ ដែលបានផលិតរួចហើយ ក៏ដូចជាទំនិញដែលកំពុងផលិត។
ការអំពាវនាវរបស់GMACធ្វើឡើង បន្ទាប់ពីអ្នកបញ្ជាទិញសំខាន់ៗ របស់សហរដ្ឋអាមេរិក និងអ៊ឺរ៉ុបរួមមានក្រុមហ៊ុន H&M, Zara, Mango, Primark, Macys និង JC Penney កាលពីសប្តាហ៍មុនបានប្រកាសថា ពួកគេកំពុងបញ្ឈប់ការ ផលិតដោយសារតែការរីករាលដាលនៃ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់តម្រូវការសកល។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក មានតម្លៃប្រហែល៥.៣៦ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៤០ ភាគរយបើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៣,៨១៨ពាន់លានដុល្លារ។ ការនាំចូលបានកើនឡើង១៥ភាគរយ ដល់ ៥១៣,៤លានដុល្លារកាល ធៀបនឹងចំនួន៤៤៥,៨ លានដុល្លារនៅឆ្នាំ២០១៨កាលពីឆ្នាំមុន៕
