ដោយ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះនៅតាមបណ្តាខេត្តភូមិភាគឥសាន្តនាពេលអនាគត។

គំរោងស្តារឡើងវិញ និងសាងសង់ព្រលានយន្តហោះថ្មីនៃខេត្តភូមិភាគឥសាន្តរួមមាន ការស្តារឡើងវិញព្រលានយន្តហោះខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី និងព្រលានយន្តហោះខេត្តព្រះវិហារ ប៉ុន្តែយ៉ាងណាគំរោងនេះសាងសង់នាពេលណា មិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។
អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលលោក ស៊ិនចាន់ សេរីវុត្ថាបានថ្លែែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព” និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល”នៅព្រឹកថ្ងៃទី១៦ ខែមេសាឆ្នាំ២០២០នេះឱ្យដឹងថា ទឹកប្រាក់វិនិយោគជាង៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកវិសាលភាពនៃព្រលានយន្តហោះទាំង៣ ពោលគឺហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់កម្ពុជា។
លោកបន្ថែមថា “ទំហំទុននៃការវិយោគចំណាយ លើព្រលានយន្តនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ រួមទាំងគម្រោងព្រលានយន្តហោះថ្មីៗផ្សេងទៀត អញ្ចឹងយើងគ្រោងចំណាយជាង៣០០០លានដុល្លារអាមេរិក”។

លោក ជា អូន រដ្ឋលេខាធិការនៃរដ្ឋលេខាធិកាអាកាសចរណ៍កម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលនឹងកំពុងតែដំណើរការការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ–អន្តរជាតិចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រងនិងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន(SCA)។
លោកបន្តថា ក្រៅពីអាកាសយានដ្ឋានអន្តរជាតិយើង មានអកាសយានដ្ឋានក្នុងស្រុកមួយចំនួនទៀតដូចជា អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានស្ទឹងត្រែង អាកាសយានដ្ឋានកោះកុង និងអាកាសយានដ្ឋានប៉ោយប៉ែត៕








