រដ្ឋបាលខេត្តព្រះសីហនុរកឃើញសំណង់ ៦១០ គ្រួសារ រងផលប៉ះពីគម្រោងស្តារអូរ-ប្រឡាយ

0

ដោយវុត្ថា

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញសំណង់ ៦១០ គ្រួសារដែលទទួលរងផលពីគម្រោងស្តារអូរ-ប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ បន្ទាប់ពីមន្ត្រីថ្នាក់ជាតិ និងខេត្តសហគ្នាចុះចុចរកនិយាមការ និងធ្វើអត្តសញ្ញាណម្ចាស់សំណង់គ្រប់ប្រភេទដែលនៅតាមអូរ-ប្រឡាយ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុស្តីពីការបិទផ្សាយលើកទី ១ ឈ្មោះប្រជាពលរដ្ឋ ១៨០ដែលមានសំណង់គ្រប់ប្រភេទដែលទទួលរងផលប៉ះពីគម្រោងស្តារអូន-ប្រឡាយចេញផ្សាយនៅថ្ងៃទី ១៧ ខែមេសឆ្នាំ ២០២០ នេះ ឱ្យដឹងថា ជាលទ្ធផលក្រុមការងារ បានធ្វើអត្តសញ្ញាម្ចាស់សំណង់គ្រប់ប្រភេទេ នៅលើអូរ-ប្រឡាយសរុបចំនួន ៦១០ គ្រួសារក្នុងនោះម្ចាស់សំណង់ដែលរងផលប៉ះពាល់ដោយផ្នែកចំនួន ៤៣០ គ្រួរសារ និង ម្ចាស់សំណង់រងផលបះពាល់ទាំងស្រុងចំនួន ១៨០ គ្រួសារ ។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្តថា ផ្អែកតាំគោលការណ៍រដ្ឋបាលខេត្តព្រះសីហនុ ម្ចាស់សំណង់ដែលរងផលប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយចំនួន ១៨០ គ្រួសារ នឹងត្រូវទទួលបានដីសម្បទានសង្គមកិច្ចចំនួន ១ឡូត៍ក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋាន។

តែយ៉ាងណាក៏ដោយ ចំពោះទីតាំងដី និងទំហំដី នៅពេលដែលរដ្ឋបាលខេត្តព្រះសីហនុ កំណត់ទីតាំងជាក់លាក់រួច រដ្ឋបាលក្រុង នឹងជំរាបជូនដំណឹងនៅពេលក្រោយ។

បន្ទាប់ពីបើកការដ្ឋានស្តារអូរ-ប្រឡាយស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូណ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ក្រុមការងារ នៃមន្ត្រីថ្នាក់ជាតិ និង ថ្នាក់ខេត្ត បានសហការគ្នាចុចរកនិយាមការអូរ-ប្រឡាយ តាមប្លង់ប្រព័ន្ធ និងបានធ្វើអត្តសញ្ញាណម្ចាស់សំណង់គ្រប់ប្រភេទនៅលើអូរ-ប្រឡាយ មានដូចជា អូរ១ អូរ២ អូរ៣ អូរ៤ អូរ៥ អូរឈើទាល អូរស្ពានឆេះ (ម្តុំឆ្នេរអូរត្រេះ) អូរសំអាតផ្នែកខាងក្រោម អរូរអណ្តូងអ៊ុនតាក់ និងអូរអេម៉ារីអូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here