រដ្ឋាភិបាលបង្កើតគណៈកម្មការសិក្សាសេដ្ឋកិច្ចដែលរងផលបះពាល់ដោយសារជំងឺCovid-19

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សាផលប៉ះពាល់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺ Covid-19


លោកស្រីយ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅក្នុងសន្និសីទកាសែតស្តីពីCovid-19នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ នេះឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីធ្វើការវិភាគសេដ្ឋកិច្ច ព្រោះការរាតត្បាតនៃជំងឺCovid-19នេះ វាប៉ះពាល់សេដ្ឋកិច្ចមិនត្រឹតែប្រទេសកម្ពុជា តែវាប៉ះពាល់ទូទាំងពិភពលោក

លោកស្រីបន្តថា គណៈកម្មការនេះបាននឹងកំពុងសិក្សា និងពិភាក្សាគ្នាពីទំហំនៃការប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា ជាបន្តបន្ទាប់ ខណៈប្រទេសនៅក្នុងពិភពលោកទាំងមូក៏ទទួលរងផលប៉ះពាល់ខ្លាំងផងដែរ

លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានគណៈកម្មការប្រយុទ្ធជំងឺ Covid-19 បានឱ្យដឹងដែរថា វាជារឿងធម្មតា នៅពេលណានៅក្នុងផ្សារមិនមានអ្នកទិញ និងសាច់ប្រាក់មិនអាចរត់វិលចុះ វិលឡើយ នៅក្នុងន័យសេដ្ឋកិច្ចវានឹងប៉ះពាល់ហើយ

លោកថ្លែងថា បើនិយាយពីសេដ្ឋកិច្ចខ្ញុំ មិនសូវជាយល់ទេ ទាល់តែសួរខាងក្រសួងសេដ្ឋកិច្ច តែយើងអាចគិតខ្លួនយើង យើងដឹងហើយ បាទ! យើងឃើញ កន្លែងលក់ដូរទីផ្សារអី មិនសូវមានអ្នកទទួល បានន័យថាលុយវាអត់រត់។  ចំណូលវាអត់កើន ជាធម្មតា លុយវា រត់ចុះ រត់ឡើង តែខ្ញុំមិនមែនជាអ្នកជំនាញទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជម្ងឺ COVID-19 បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់សកលលោក ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម និងការថមថយនៃកំណើនសេដ្ឋកិច្ច។ ប្រការនេះ ក៏បានបង្កើតជាការព្រួយបារម្ភ និងភាពរំជើបរំជួលដល់វិនិយោគិន និយោជិត និងសាធារណៈជនផងដែរ។


សម្តេចតេជៅបន្តថា ដូចប្រទេសដទៃទៀតនៅក្នុងតំបន់ ជម្ងឺ COVID-19 នេះក៏មានផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដែរ មានវិស័យពីររងផលប៉ះពាល់ធ្ងន់ជាងគេគឺ៖ ទី១ វិស័យទេសចរណ៍ ដោយមូលហេតុ អ្នកទេសចរមានការភ័យខ្លាចលែងហ៊ានធ្វើដំណើរកំសាន្ដ និងការបិទជើងយន្តហោះ និងទី២វិស័យកាត់ដេរ ដោយសារការខ្វះវត្ថុធាតុដើម ត្បិតរោងចក្រមួយចំនួននៅប្រទេសចិន មិនទាន់បើកដំណើការឡើងវិញជាប្រក្រតី

ធនាគារពិភពលោក កាលពីពេលថ្មីៗនេះបានព្យករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះមកនៅត្រឹមកំនើនប្រមាណ២, ភាគរយ នៅឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បើផ្អែកលើសេណារីយ៉ូដើមគ្រា (baseline scenario) ការធ្លាក់ចុះនេះ ធ្វើឲ្យមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ និងការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការប្រែប្រួលនៃទីផ្សារអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។

របាយការណ៍ដដែលបន្តថា ចំពោះបញ្ហានេះធ្វើឲ្យរងការប៉ះពាល់យ៉ាងខ្លាំង នៃក្បាលម៉ាស៊ីនអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជា រួមមាន វិស័យទេសចរណ៍ និងសំណង់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០នេះ។ កំណើនសេដ្ឋកិច្ចកម្ពុជា មានសន្ទុះខ្លាំងប្រមាណ ,១ភាគរយក្នុងឆ្នាំ២០១៩ នេះបើតាមរបាយការណ៍ដដែលរបស់ធនាគារពិភពលោក៕


LEAVE A REPLY

Please enter your comment!
Please enter your name here