ដោយ ហ្សូលី
សេអ៊ូលៈ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ០,៣ ភាគរយនៅឆ្នាំនេះ ខណៈដែលជំងឺរាតត្បាតឆ្លងរាលដាល Covid-19 បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចទូទាំងពិភពលោក។ នេះបើតាមការព្យាករណ៍របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចឯកជនមួយ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែ មេសា ឆ្នាំ ២០២០នេះ។
ទោះយ៉ាងណាការព្យាករណ៍ របស់វិទ្យាស្ថានស្រាវជ្រាវហ៊ីយ៉ាន់ដាយ បានបង្ហាញកំនើនសេដ្ឋកិច្ចខ្ពស់ជាងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ដែលបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េនឹងធ្លាក់ចុះ១,២ ភាគរយនៅឆ្នាំនេះ ដោយសារសេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថា នឹងឈានដល់ឆ្នាំអាក្រក់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងលើជំងឺរាតត្បាត។
ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថា សេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថានឹងធ្លាក់ចុះ៣ភាគរយនៅឆ្នាំនេះ។
ក្រុមហ៊ុន Hyundai រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េនឹងធ្លាក់ចុះ០,៩ភាគរយ នៅក្នុងឆមាសទី១ ប៉ុន្តែគេរំពឹងថានឹងកើនឡើង១,៤ភាគរយនៅក្នុងឆមាសទី២ ដោយសាររដ្ឋាភិបាលបានប្រកាសកញ្ចប់ថវិកាដ៏ច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ១,៤ភាគរយ នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងប្រចាំត្រីមាស ចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ ២០០៨ ។
លោក Hong Nam-ki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយកាលពីសប្តាហ៍មុនថា ការរាតត្បាតរាតត្បាតចំពោះការនាំចេញ និងទីផ្សារការងាររបស់ប្រទេសកូរ៉េ អាចនឹងកើនឡើងនៅត្រីមាសទី។
កាលពីសប្តាហ៍មុនរដ្ឋាភិបាល បានប្រកាសកញ្ចប់ជំនួយ ដែលមានតម្លៃ៤០ពាន់ពាន់លានវ៉ុន (៣២ ពាន់លានដុល្លារ) សម្រាប់ឧស្សាហកម្មសំខាន់ៗ ដែលរងគ្រោះដោយជំងឺរាតត្បាត និងគ្រោងថវិកា១០ពាន់ពាន់លានវ៉ុនផ្សេងទៀត ដើម្បីការពារទីផ្សារការងារ។
ចំណែកឯការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ២៧ភាគរយ ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមេសា ឆ្នាំ២០២០នេះ ដែលមានទំហំទឹកប្រាក់ដល់២១,៧ពាន់លានដុល្លារ៕
ប្រភព(Yonhap News)






