ដោយ ប៊ី
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅថៃបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ បើទោះបីជាប្រទេសទាំងពីរប្រឈមនឹងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនយ៉ាងតឹងរ៉ឹង ដោយសារតែជំងឺ COVID-19 យ៉ាងណាក៏ដោយ។

ចាប់ពីខែមករាដល់ខែមីនាឆ្នាំនេះ ការនាំចេញសរុបរបស់កម្ពុជាទៅថៃមានតម្លៃ ៦១២ លានដុល្លារ កើនឡើង ១១៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះយោងតាមទិន្នន័យផ្លូវការពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃកាលពីចុងសប្តាស៍នេះ។
ប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសថៃតម្លៃ ១,៨៩១ លានដុល្លារ កើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំចាស់។
ទិន្នន័យបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានកើនឡើង ៣១ ភាគរយក្នុងរយៈពេល ៣ ខែដំបូងដល់ ២.៥០៣ លានដុល្លារ។
លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បានឱ្យដឹងថា ប្រទេសកម្ពុជាបានមើលឃើញកំណើនខ្ពស់បំផុតនៅក្នុងការនាំចេញរបស់ប្រទេសថៃ ដែលបានជំរុញដោយការនាំចេញភេសជ្ជៈ មិនមែនគ្រឿងស្រវឹង រថយន្ត ឧបករណ៍អគ្គិសនី គ្រឿងផ្គុំ និងផលិតផលបសុសត្វ។

លោកថ្លែងថា “នៅពីក្រោយប្រទេសកម្ពុជា ជាទិសដៅនាំចេញរបស់ប្រទេសថៃ គឺប្រទេសឡាវ និងមីយ៉ាន់ម៉ា សម្រាប់ភេសជ្ជៈមិនមានជាតិស្រវឹង កុំព្យូទ័រ ក្រណាត់ ប្រេងម៉ាស៊ូត និងអំបោះ និងប្រទេសម៉ាឡេស៊ី សម្រាប់ផលិតផលកៅស៊ូ កុំព្យូទ័រឧបករណ៍អគ្គិសនី និងគ្រឿងផ្គុំ”។
លោក Keerati បានឲ្យដឹងថា ការរីករាលដាលCovid-19បានបណ្ដាលឲ្យ DFT ត្រូវផ្អាកពិព័រណ៍ពាណិជ្ជកម្ម តាមព្រំដែននៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលជាប់ព្រំដែនជាមួយកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា នៅឆ្នាំនេះ។
ផលិតផលកសិកម្មមានចំនួនភាគច្រើននៃការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ ខណៈដែលការនាំចេញរបស់ថៃមកកម្ពុជារួមមានធនធានថាមពល ជី កសិកម្ម ស៊ីម៉ងត៍ ផ្គត់ផ្គង់អាហារ និងគ្រឿងសំអាង។
កាលពីឆ្នាំ ២០១៥ មេដឹកនាំរដ្ឋាភិបាលទាំង ២ បានឯកភាពបង្កើនពាណិជ្ជកម្មទ្វេភាគីទ្វេដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ពី ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥៕







