ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនដែលទទួលបានសម្បទានសម្រាប់អណ្តូងប្រេងនៅប្លុក A ក្នុងប្រទេសកម្ពុជាទទួលបានកិច្ចព្រមព្រៀងឥណទានតម្លៃ៨៧លានដុល្លារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនកាលពីចុងសប្តាហ៍កន្លងមកនេះ។

កិច្ចព្រមព្រៀងទីតាំងឥណទាន ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Kepinvest Singapore Pte និងបង្កើតហិរញ្ញប្បទាន គម្រោងសម្រាប់ការផ្តល់មូលនិធិ នៃការអភិវឌ្ឍគម្រោងអភិវឌ្ឍន៍រយៈពេលខាងមុខ របស់ក្រុមហ៊ុននៅឯប្លុកAរបស់កម្ពុជា ដែលជាធន ធានប្រេង និងឧស្ម័នអភិវឌ្ឍន៍នៅឯនាយសមុទ្រ ដែលមានទីតាំងស្ថិតនៅក្នុងដែនទឹកសមុទ្រខ្មែរ លើផ្ទៃក្រឡាសរុប៣០៨៣ គីឡូម៉ែត្រក្រឡា។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុនបានឱ្យដឹងថា ដូចដែលបានប្រកាសនៅថ្ងៃទី៩ ខែធ្នូឆ្នាំ ២០១៩ ក្រុមហ៊ុនកំពុងអភិវឌ្ឍវេទិកា ដែលត្រូវបានហៅថា Mini-Platform សម្រាប់អណ្តូងប្រេងអប្សរាក្នុងឯប្លុក A របស់កម្ពុជា។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា “ដោយសារតែដំណើរការផលិតកម្មជាច្រើននៅលើដែនទឹកសមុទ្រខ្មែរ ការអភិវឌ្ឍអណ្តូងប្រេងអប្សរា នឹងស្ថិតក្នុងដំណាក់កាលជាច្រើនដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់ពេលវេលាសម្រាប់ការប្រមូល និងវិភាគទិន្នន័យសំខាន់ៗដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលនាពេលអនាគត។
សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា “ប្រសិនបើដំណាក់កាលនៃការអភិវឌ្ឍន៍ប្លុក A របស់កម្ពុជា ត្រូវបានដំណើរការតាមការគ្រោងទុក ផលិតកម្មកម្រិតខ្ពស់ត្រូវបានរំពឹងថានឹងមាននៅចន្លោះឆ្នាំ២០២៤ និង ២០២៦” ។
យ៉ាងហោចណាស់អណ្តូងពីរ ក្នុងចំណោមអណ្តូងទាំង៥ នឹងកំណត់ទិសដៅ ដែលមានអណ្តូងរុករកប្រេង ដែលទទួលបានជោគជ័យពីមុន។ មីនីដំណាក់កាលទី១ អាគ្រោងនឹងចាប់ផ្តើមផលិតកម្មប្រេងនៅឆ្នាំ២០២០ និងឈានដល់កម្រិតខ្ពស់បំផុតនៃការផលិតប្រេង៧.៥០០ បារ៉ែលក្នុងមួយថ្ងៃ។

ក្រុមហ៊ុនប៉ាន់ប្រមាណថា ថវិកាប្រមាណ៨៧លានដុល្លារនេះ នឹងត្រូវបានផ្តល់សម្រាប់ការអភិវឌ្ឍដំណាក់កាលទី១ រហូតទាល់តែប្រេងដំបូង ត្រូវបានផលិតដែលបច្ចុប្បន្នត្រូវបានកំណត់សម្រាប់ឆ្នាំ២០២០ ៕






