កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ដែល​គ្របដណ្តប់ ៣០ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក​បាន​និង​កំពុង​ឆ្ពោះទៅមុខ

ចែករំលែក

ដោយ ប៊ី

ភ្នំពេញ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នៅតែ​ដំណើរការ​តាម​ការគ្រោងទុក ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះហត្ថលេខា​នៅ​ចុងឆ្នាំ ២០២០ ។

លោក Chan Chun Sing

នេះ​ជា​លើកឡើង​របស់ លោក Chan Chun Sing រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹង្ហ​បូរី ដែល​បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​គូសបញ្ជាក់​ពី​ផែនការ​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​សឹង្ហ​បូរី​ឡើងវិញ បន្ទាប់ពី​ការដាក់​បំរាម ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង។

លោក Chan Chun Sing បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “ប្រសិនបើ​ឥណ្ឌា​មិនអាច​ចូលរួម​កិច្ចពិភាក្សា​ឡើងវិញ​នៅពេល​ខាងមុខនេះ​ទេ នោះ​ផែនការ​នឹង​បន្តធ្វើ​ការពង្រឹង​ច្បាប់​សម្រាប់​ការរៀបចំ​សម្រាប់​ការចុះហត្ថលេខា​នៅ​ចុង​ឆ្នាំនេះ” ។

លោក​បាន​បន្ថែមថា “នៅក្នុង​ពេលនេះ យើង​នៅតែ​ស្ថិតនៅ​លើផ្លូវ​សម្រាប់​ការចុះហត្ថលេខា​ដោយ​ប្រទេស​ជា​សមាជិក RCEP នៅ​ដំណាច់​ឆ្នាំនេះ” ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP នាំមក​នូវ​ភាពជា​ដៃគូ​រវាង​សមាគម​អាស៊ាន​ដែលមាន​សមាជិក ១០ ប្រទេស និង​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់។ RCEP បាន​ជូនដំណឹង​ដល់​ឥណ្ឌា ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចពិភាក្សា​កាលពី​ខែវិច្ឆិកា ដើម្បី​ចង់ដឹងថា​តើ​ឥណ្ឌា​បាន​ត្រៀមខ្លួន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ឡើងវិញ ឬ​យ៉ាងណា។

ប្រទេស​ចំនួន ១៥ទៀត ដែល​នៅ​សេសសល់​បាន​សន្យាថា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​ឆ្នាំ២០២០ ប៉ុន្តែ​ប្រទេស​ជប៉ុន​ចង់ឱ្យ​ប្រទេស​ឥណ្ឌា ស្ថិតនៅក្នុង​ការចរចា​នេះ​មួយផ្នែក ដោយសារតែ​ការព្រួយបារម្ភ​របស់ខ្លួន​ដែលថា ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​នឹង​កាន់តែ​ធំ​ជាងនេះទៅទៀត។ ប្រទេស​ជប៉ុន​បាន​ជួយ​ឥណ្ឌា​ដោះស្រាយ បញ្ហា​ចំពោះមុខ។

មន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា បាន​ប្រាប់​សារព័ត៌មាន​ក្យូ​ដូ​ថា ប្រទេស​ឥណ្ឌា បានទទួល​ការអញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​បាលី “ប៉ុន្តែ​ឥណ្ឌា​មិនបាន​ចូលរួម” ដោយ​មិន​ផ្តល់​ហេតុផល​អ្វី​ឡើយ។

លោក Iman Pambagyo អគ្គនាយក​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា កិច្ចពិភាក្សា​នៅ​កោះ​បាលី បាន​ផ្តោតលើ​បញ្ហា​យុទ្ធសាស្ត្រ និង​បញ្ហា​ចំពោះមុខ ដូចជា​ការស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ឥណ្ឌា និង ការចូល​ទៅកាន់​ទីផ្សារ​ក្នុង​ពាណិជ្ជកម្ម និង​សេវាកម្ម​ពាណិជ្ជកម្ម និង​សេវាកម្ម​ល្អ ។

លោក​បាន​បន្ថែមថា លទ្ធផល​នៃ​កិច្ចប្រជុំ​កោះ​បាលី នឹងត្រូវ​រាយការណ៍​ទៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អន្តរក្រសួង​របស់​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច RCEP នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម​នាពេលខាងមុខ។

មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ជប៉ុន​បាន​ចែករំលែក​ទស្សនៈ​ស្រដៀង​គ្នា​ដោយ​និយាយថា “មិនមាន​ការផ្លាស់ប្តូរ នៅក្នុង​គោលនយោបាយ​របស់​ជប៉ុន ក្នុងការ​ចុះហត្ថលេខា RCEP នៅ​ឆ្នាំ២០២០នោះទេ” ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម មាន​ទំហំ​ស្មើនឹង​ប្រមាណ ៣០ភាគរយ​នៃ​សេដ្ឋកិច្ច និង ៥០ភាគរយ​នៃ​ប្រជាជន​សរុប​លើ​ពិភពលោក៕


ចែករំលែក