ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំផែនការថ្មីដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាការឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលមានកំនើនប្រជាសាស្រ្ត និងការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំផែនការថ្មីដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាការឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលមានកំនើនប្រជាសាស្រ្ត និងការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចេញនូវផែនការថ្មីមួយនៅព្រឹកថ្ងៃទី២៦ មេសានេះដើម្បីឆ្លើ
យតបទៅនឹងលំហូរចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើវិស័យ នៅរាជធានីភ្នំពេញ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីនេះ។ គំរោងនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានថ្លែងថា “តំបន់ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីសដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រង ចង់ឲ្យតំបន់នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ”។
អភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៣,២៥ភាគរយក្នុង១ឆ្នាំៗ។
យោងតាមទិន្នន័យរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់១,៧លាននាក់ គឺប្រមាណជា៥៦ភាគរយនៃប្រជាពលរដ្ឋទីក្រុង ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។
តំណាងសាលាក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង លោកស្រី អេឡូឌី គុយអង់កា បានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលទីក្រុងភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារអាទិភាពចំនួនពីរត្រូវបានដាក់ឲ្យសិក្សា ដូចជា ទី១ ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ ការពង្រឹងការរំដោះ និងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថី ព្រះស៊ីសុវត្ថិ។
លោកស្រីបន្តថា ដើម្បីធ្វើការងារទាំងនេះឲ្យបានជោគជ័យ គឺមានវិធីសាស្រ្តមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ដើម្បីទុកជាមូលដ្ឋានក្នុងការកែតម្រូវឲ្យត្រូវនឹងតថភាពជាក់ស្តែងក្នុងតំបន់នោះ។ វិធីសាស្រ្តនោះ តម្រូវឲ្យយើងប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យ ដោយមានការងារចម្រុះ ដែលទាមទារឲ្យឲ្យគ្រប់អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា ជាអាទ៍មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរនានាទីចាត់ការជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗទៀតរបស់រាជធានីភ្នំពេញ៕