ចំណេះដឹង! អ្វី​ជា​ភាគលាភ?

0

ដោយ​វុត្ថា

ភ្នំពេញៈ ភាគលាភ​គឺជា​ចំណែក​ជា​ទម្រង់ផ្សេងៗ ដែល​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​បាន ធ្វើការ​បែងចែក​ឱ្យ​ភាគ​ហ៊ុ​និក តាម​កម្រិត​នៃ​ភាគកម្ម​របស់ខ្លួន នៅក្នុង​ដើមទុន​ផ្ទាល់​របស់​ក្រុមហ៊ុន។ ចំណែក​ដែល​ចាត់ទុកថា ជា​ភាគលាភ​ត្រូវ​ផ្អែក​តាម​លក្ខខណ្ឌ​ដោយ​ពុំ​គិតថា ក្រុមហ៊ុន មាន​ឬ​គ្មាន​ប្រាក់ចំណូល ឬ​ប្រាក់ចំណេញ​ចរន្ត​ឡើយ។

ចំពោះ​ភាគហ៊ុន​ធម្មតា មួយចំណែក​នៃ​ភាគលាភ នឹងត្រូវ​កាត់​ទុក​សម្រាប់​បង់ពន្ធ​ជូន​រដ្ឋ និង​ចំណែក​ដែល​នៅសល់ នឹងត្រូវ​ប្រគល់ឱ្យ​ភាគ​ហ៊ុ​និក។ ទំហំ​របស់​ភាគលាភ​ទាក់ទង​ទៅនឹង បរិមាណ​មូល-ប​ត្រ​កម្មសិទ្ធិ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​មូល​ប​ត្រ។

ទោះយ៉ាងណា ភាគលាភ​ជាទូទៅ​មាន​ទំហំ​ច្រើន ជាង​ទំហំ​នៃ​ការប្រាក់​សន្សំ ហេតុនេះ​វា​នៅតែ​ទាក់ទាញ វិនិយោគិន​ជាង​ជម្រើស​វិនិយោគ​មួយចំនួន ដូចជា ការដាក់​ប្រា​ក់នៅ​ធនាគារ​ដើម្បី​យក ការប្រាក់​ជាដើម។

គោលបំណង​នៃ​ការទូទាត់​ភាគលាភ វា​អាស្រ័យ​នឹង​គោលនយោបាយ​ភាគលាភ របស់​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ។ គោលនយោបាយ នៃ​ការទូទាត់​ភាគលាភ​នេះ អាស្រ័យ​លើក​ត្តា​ច្រើនយ៉ាង​មានដូចជា ស្ថានភាព ឱកាស តំរូវការ ផែនការ និង​គោលនយោបាយផ្សេងៗរបស់​ក្រុមហ៊ុន​ជាដើម។

ក្រុមហ៊ុន​ដែល​មិនបាន​ទូទាត់​ភាគលាភ អាចជា​សញ្ញាណ​បញ្ជាក់ថា ក្រុមហ៊ុន​មាន អ​សោធន​ភាព​ហិរញ្ញវត្ថុ ឬ​មិនមាន​ប្រាក់ចំណេញ ក្នុង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន។ បើទោះបីជា​ក្រុមហ៊ុន មិនមាន​អ​សោធន​ភាព​ហិរញ្ញវត្ថុ ឬ​មាន​ប្រាក់ចំណេញ​ក្នុង ដំណើរការ​អាជីវកម្ម​របស់ខ្លួន​ក៏ដោយ ក៏​ក្រុមហ៊ុន​កំពុង​ប្រថុយធ្វើ​អាជីវកម្ម​របស់ខ្លួន​ដោយ ប្រឈម​ទៅនឹង​ហានិភ័យ ដែល​ត្រូវបាន​គេ​យល់ឃើញថា  ក្រុមហ៊ុន​មាន​អ​សោធន​ភាព ហិរញ្ញវត្ថុ ឬ មិនមាន​ប្រាក់ចំណេញ​ក្នុង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន។

ជាពិសេស​ក្រុមហ៊ុន​ត្រូវបាន​គេ​គិតថា ពុំបាន​ទុក​ប្រយោជន៍​វិនិយោគិន ឬ​ភាគ​ហ៊ុ​និក​ជាធំ ដែល​ទីបំផុត​ភាគ​ហ៊ុ​និក​អាច​បញ្ចប់​ការវិនិយោគ និង​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់ខ្លួន។ ចរន្ត​ធម្មតា នៅពេល​ក្រុមហ៊ុន​មិនបាន​ទូទាត់​ភាគលាភ ថ្លៃ​របស់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅលើ ទីផ្សារ​នឹង​ធ្លាក់ចុះ។

ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​ទូទាត់​ភាគលាភ មិនមាន​ចរន្ត​ណាមួយ​ដែល​ធានាថា ថ្លៃ​របស់​មូល​ប​ត្រ​កម្មសិទ្ធិ នៅលើ​ទីផ្សារ​នឹង​ឡើងថ្លៃ​នោះទេ។ ទាំងនេះ​បណ្តាលមកពី​ទម្រង់ នៃ​ការទូទាត់ ភាគលាភ​របស់​ក្រុមហ៊ុន និង​មូល​ហេតុដែល​នាំឱ្យមាន ការទូទាត់​ភាគលាភ​ជា​ទម្រង់​ទាំងអស់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here