ដោយវុត្ថា
ភ្នំពេញៈ ការរៀបចំដែនដីទីក្រុង កាន់តែមានសារៈសំខាន់ណាស់នៅកម្ពុជា ខណៈដែលទីក្រុងរីកធំយ៉ាងរហ័យ តម្រូវការលំនៅឋាន និងទីកន្លែងសម្រាប់ធុរៈកិច្ចកាន់តែកើនឡើងច្រើន ហើយសំពាធលើសេវភាព និងហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្លាំង។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រគោលនយោបាយដីធ្លី បានឱ្យដឹងថា រាជធានីភ្នំពេញ គឺជាឧទាហរណ៍ធំមួយ ប៉ុន្តែបណ្តាខេត្តនានា ក៏ប្រឈមមុខនឹងបញ្ហាដូចគ្នាដែរ។ ការរៀបចំដែនដីទីក្រុង ទាមទានូវការអភិវឌ្ឍន៍ជាច្រើន ដើម្បីឈានដល់កំរិតនៃជីវភាពដែលត្រូវធានា។
ម្យ៉ាងទៀតការរៀបចំដែនដីក្រុង ដើម្បីការទាក់ទាញការវិនិយោគ ដើម្បីធ្វើឱ្យទីតាំងដីបានប្រសើរឡើង និងដើម្បីអាចរកដីបានទាមទារ ត្រូវមានកត្តាផ្សេងទៀត ពីការផ្តល់លំនៅឋានដែលអាចទិញបាន និងសេវាកម្មផ្សេងទៀត។
ដំណាក់ការសំខាន់មួយគឺ ត្រូវបញ្ជាក់ឱ្យបានច្បាស់ពីសមត្ថកិច្ចរបស់ក្រុង និងឃុំ សង្កាត់ ក្នុងការកសាងផែនការប្រើប្រាស់ដី ផែនការអភិវឌ្ឍន៍ ក្រមសំណង់ បទបញ្ញត្តិកំណត់តំបន់ នីតិវិធីកែតម្រូវក្បាលដី និយន្តការសម្រាប់អនុវត្ត។ ដំណាក់ការគន្លឹះទីពពីរគឺត្រូវបញ្ជាក់ច្បាស់ ពីយន្តការបែងចែកដីសម្រាប់អភិវឌ្ឍទីក្រុង។
ការបញ្ជាក់ទាំងនេះ គ្របដណ្តប់លើកលែងដីសាធារណៈ (សម្រាប់គោលដីដឹកជញ្ជូន សេវាកម្មសាធារណៈ ការសង់លំនៅឋាន និងពាណិជ្ជកម្ម) តួនាទីនៃទីផ្សារដីក្នុងការ អភិវឌ្ឍន៍ថ្មី និងតម្រូវការក្នុងការកែតម្រូវក្បាលដី (កែតម្រូវព្រំប្រទល់ក្បាលដី និងហេដ្ឋារចនាសម្ព័ន្ធ)។
ដំណាក់កាលនេះ ត្រូវបានគ្រោងដាក់បញ្ចូលទៅក្នុងអនុក្រឹត្យស្តីពី ផែនការប្រើប្រាស់ដី និងការរៀបចំដែនដីទីក្រុង។ អនុក្រឹត្យទាំងត្រូវបញ្ជាក់ផងដែរអំពីដំណើរការត្រួតពិនិត្យ និងការអនុម័តលើផែនការអភិវឌ្ឍរបស់មូលដ្ឋាន៕