ចំណេះដឹង! អ​ជ្ញា​ប័ណ្ណ​សាងសង់​មាន​សុពលភាព​ប៉ុន្មាន​ឆ្នាំ?

0

ដោយៈ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ចេញ​សេចក្តីប្រកាស​ស្តីពី ការផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​វិស្វកម្ម​ឯករាជ្យ សម្រាប់​គ្រប់គ្រង​អាជីវកម្ម អភិវឌ្ឍ​អចលនវត្ថុ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា។

ថ្លៃ​អាជ្ញាប័ណ្ណ

អ្នកដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ ប្រកប​សេវាកម្ម​ជា​ក្រុមហ៊ុន​វិស្វកម្ម​ឯករាជ្យ ត្រូវ​បង់ថ្លៃ​អាជ្ញាប័ណ្ណ​ចំ​មួន២.០០០.០០០ ៛ (ពីរលាន​រៀល) ។ ថ្លៃ​អាជ្ញាប័ណ្ណ​នេះ ត្រូវ​បង់​ទៅ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ តាម​ដីកាអម​របស់​ក្រុមការងារ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អ​ល​ច​នវ​ត្ថុ។

សុពលភាព​អាជ្ញាប័ណ្ណ

អាជ្ញាប័ណ្ណ​នេះ មាន​សុពលភាព​រយៈពេល៣ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ។ អ្នក​កាន់​អាជ្ញាប័ណ្ណ ត្រូវដាក់​ពាក្យស្នើសុំ​បន្ត​សុពលភាព អាជ្ញាប័ណ្ណ​ឲ្យ​បាន៣០ថ្ងៃ មុនពេល​អាជ្ញាប័ណ្ណ​នោះ​អស់​សុពលភាព និង​ត្រូវ​បង់​ថ្ងៃ​បន្ត​ដូ​ការស្នើសុំ​លើកដំបូង​ដែរ។

ក្រុមការងារ​អន្តរក្រសួង​មាន​សិទ្ធិ​បន្ត​អាជ្ញាប័ណ្ណ ដោយមាន​ដាក់​ឬ​មិន​ដាក់​លក្ខខណ្ឌ ឬ​មិន​បន្ត​អាជ្ញាប័ណ្ណ​ជូន ប្រសិនបើ​អ្នក​កាន់​អាជ្ញាប័ណ្ណ មិនបាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​ណាមួយ ដែល​ដែល​ក្រុមការងារ​អន្តរ​ជា​ក្រសួង​បានកំណត់។

នរណា​អាចដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ?

វិស្វករ​សំណង់​អាគារ​ដែល​បញ្ចប់​ការសិក្សា និង​បាន​ឆ្លងកាត់​បទពិសោធន៍​ការងារ​ជាក់ស្តែង​ក្នុង​មុខជំនាញ ដែលមាន​វិ​ញ្ញាប​ន​ប័ត្រ​អាជីវកម្ម​សាងសង់ ឬ​សិក្សា​គម្រោង​ប្លង់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឬ​សមាជិក​គណៈ​វិស្វករ​កម្ពុជា ដែលមាន​ការទទួលស្គាល់ និង​មានការ​យល់ព្រម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

អាចដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ ប្រកបដោយ​សេវាកម្ម ជា​ក្រុមហ៊ុន​វិស្វកម្ម​ឯករាជ្យ​ទៅតាម​ទម្រង់ ដែល​បានរៀបចំ​ដោយ​ក្រុមការងារ​អន្តរក្រសួង នៅ​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ ដែលមាន​ទីតាំងនៅ​ការិយាល័យ​គ្រប់គ្រង ការជួញដូរ​អចលនវត្ថុ នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here