ចំណេះដឹង! តើ​អ្វី​ជា​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ?

0

ដោយ​វុត្ថា

ភ្នំពេញៈ ផ្អែក​តាម​ចំណុច២ នៃ​សេចក្ដីជូនដំណឹង​លេខ០០៦ ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ទោះ​ត្រូវ​ជាប់​ឬ​មិនត្រូវ ជាប់ពន្ធ​លើ​អចលនទ្រព្យ​ក្ដី ត្រូវបំពេញ​ព័ត៌មាន​អចលនទ្រព្យ​របស់ខ្លួន ក្នុង​ទម្រង់​លិខិត​ព័ត៌មាន​អចលនទ្រព្យ (ឧបសម្ព័ន្ធ) ផ្ដល់ឱ្យ​ដោយ​សាលាសង្កាត់ ហើយ​ត្រូវ​ប្រគល់ឱ្យ​សាលាសង្កាត់​វិញ ក្នុង​រយៈពេល​យ៉ាងយូរ១០ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ បន្ទាប់ពី​បានទទួល​ទម្រង់​លិខិត​ព័ត៌មាន​អចលនទ្រព្យ​នោះ។

អ្នក​ជាប់ពន្ធ taxpayer មាន​កាតព្វកិច្ច​ត្រូវ​ចុះបញ្ជី ដាក់​លិខិត​ប្រកាស (ឧបសម្ព័ន្ធ)និង​បង់ប្រាក់​ពន្ធ​ជូន រដ្ឋបាល​សារពើពន្ធ​ក្នុងភូមិ​សាស្ដ្រ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ។ ចំពោះ​អ្នក​ជាប់ពន្ធ​ដែលមាន​អចលនទ្រព្យ ច្រើន ការចុះបញ្ជី ការដាក់​លិខិត​ប្រកាស និង​ការបង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យដាច់ដោយឡែកៗពីគ្នា​ដែរ។

ការចុះបញ្ជី ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ ថតចម្លង​ចំនួន៣ប្រភេទ ជា​អាទ​X (១) អត្ដ​សញ្ញាណ​បណ្ណ សញ្ជាតិ​ខ្មែរ​ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​លិខិតឆ្លងដែន​សម្រាប់​ជនបរទេស (២) សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់ នៅ ឬ​លិខិតបញ្ជាក់​ទីលំនៅ និង(៣)ប័ណ្ណ​សម្គាល់​សិទ្ធិ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនទ្រព្យ​ដែល បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ-សង្កាត់​ឡើងទៅ។

ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​អចលនទ្រព្យ ត្រូវ​ធ្វើតាម​ទម្រង់​កំណត់ដោយ​រដ្ឋបាល​សារពើពន្ធ​ចំនួន២ច្បាប់ ដែល១ច្បាប់ សម្រាប់​រក្សាទុក​នៅ​រដ្ឋ​បាល​សារពើពន្ធ និង១ ច្បាប់​ទៀត សម្រាប់​ម្ចាស់​អចលនទ្រព្យ។

ម្ចាស់​អចលនទ្រព្យ​ត្រូវ​គណនា ប្រាក់​ពន្ធ​ដោយ​ខ្លួនឯង ដោយ​ផ្អែកលើ​តម្លៃ​អចលនទ្រព្យ ដែល​បានកំណត់ ដោយ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ ។

ការបង់ពន្ធ​លើ​អចលនទ្រព្យ ត្រូវធ្វើ​ឡើងជា​រូបិយវត្ថុ​ជាតិ (ប្រាក់រៀល) ហើយ​ត្រូវ​បង់​យ៉ាង​យឺត​បំផុត ត្រឹម​ថ្ងៃទី៣០ខែកញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធនីមួយ។ នៅ​ក្នុងការ​អនុវត្ដ​ន៍ ពន្ធ​លើ​អចលនទ្រព្យ ទើបតែ​ត្រូវបាន​ចាប់​ប្រមូល​នា​ឆ្នាំ២០១១ កន្លងមកនេះ ទោះបីជា​ពន្ធ​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១០ មក​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here