ដោយវុត្ថា
ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចនវត្ថុកម្ពុជា (CVEA) គ្រោងនឹងរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងក្រុមប្រឹក្សាភិបាលថ្មីអាណត្តិទី៧សំរាប់ឆ្នាំ ២០២១-២០២២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចនវត្ថុកម្ពុជាលោកច្រឹក សុខនីមបច្ចុប្បន្នបានប្រាប់គេហទំព័រ Propertyea.asia នៅថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសនេះ គឺធ្វើឡើងទៅតាមច្បាប់ និងលក្ខខន្ធកៈរបស់សមគមដែលត្រូវធ្វើរៀងរាល់ពីរឆ្នាំម្តង។
លោកបន្តថា “សមាគមទើបតែប្រកាស និងជូនដំណឹង ហើយស្ថិតនៅគណៈកម្មការនៃសមាគម ដូច្នេះសមគមមិនទាន់បានទទួលពាក្យពីបេក្ខជន ដែលមានបំណងធ្វើជាប្រធានសមគម ហើយម្យ៉ាងទៀតការប្រកាសរបស់យើង មិនទាន់ផុតកំណត់នៅឡើយដែរ” ។
លោកបន្ថែមថា គណៈកម្មការសម្រាប់រៀបចំការបោះឆ្នោតនេះ មានទាំងប្រធាន និងអនុប្រធាន និសមាជិកចំនួន៦រូប ហើយគណៈកម្មការនេះ នឹងអញ្ជើញមន្ត្រីរាជដ្ឋាភិបាល និង តំណាងក្រុមហ៊ុនជាដើមធ្វើជាសក្សី។
លោកច្រឹក សុខនីមបានបន្តថា អ្នកដែលមានសិទ្ធិឈរឈ្មោះជា ប្រធានសមាគម គឺជាសមាជិន តំណាងក្រុមហ៊ុនឬ ម្ចាស់ភាហ៊ុននិក ឬក៏ជាមានតួនាទីណាមួយរបស់ក្រុមហ៊ុនដែលជាសមាជិករបស់សមាគម និងទាមទាឱ្យមានសញ្ញាបត្រ ដែលមានតម្លៃស្មើ មានការគាំទ្រ និងបទពិសោធន៍ និងគោលការណ៍ច្បាស់លាស់នៅក្នុងអាជីព នៅក្នុងវិស័យអចលនទ្រព្យជាដើម។
បើតាមលោកច្រឹក សុខនីម សមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចនវត្ថុកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ មានសមាជិករបស់ខ្លួនជាង១០០ក្រុមហ៊ុន។ សមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចនវត្ថុកម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅ ថ្ងៃទី៨ ខែ សីហា ឆ្នាំ ២០០៨ ដែលមានឈ្មោះដើមថា “សមាគមអ្នកវាយតម្លៃអចលនវត្ថុ កម្ពុជា” ហៅកាត់ជាភាសារអង់គ្លេស ( NVAC ) ក្រោមការជួយជ្រោមជ្រែងពីឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី និងជាអតីតៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ការបង្កើតឱ្យមានសមាគមនេះឡើង គឺដើម្បីចូលរួមគោរពច្បាប់ និងលើកកម្ពស់នូវជំនាញវិជ្ជាជីរៈរបស់សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា ។ ធ្វើការថែរទាំ និងអភិវឌ្ឍន៍នូវគោលការណ៍ភ្នាក់ងារវាយវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដោយអនុលោមតាមបទបញាត្តិអន្តរជាតិ ។
ធ្វើការរៀបចំអភិវឌ្ឍន៍វេទិកា សិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិជ្ជាជីវៈវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ដែលកំពុងផ្តល់ជូនទាំងនៅក្នុងប្រទេស និងក្នុងតំបន់ដោយ យោងតាមការវិវត្តនៃសង្គម និងសេដ្ឋកិច្ច។
- ចូលរួមក្នុងការរៀបចំសន្និសីទ សមាជ ព្រមទាំងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ការធ្វើសមាជ សិក្ខាសាលា កិច្ចប្រជុំនានា ជាពិសេសការតាំងពិព៌ណថា្នក់ជាតិ និង អន្តរជាតិ ។ លើកទឹកចិត្តឲ្យមានសហប្រតិបត្តិការ និងបន្ថែមការយល់ដឹងដល់គ្នាទៅវិញទៅមក រវាងភ្នាក់ងាវាយតម្លៃ និងសេវាកម្មអចលវត្ថុទាំងអស់ ។
- លើកទឹកចិត្តដល់ការស្រាវជ្រាវលើវិស័យវាយតម្លៃ និងសេវាអចលនវត្ថុដែលបាន ផ្តល់ទាំងក្នុង និងក្រៅប្រទេស ។ ជំរុញអោយមានការបង្កើតថ្មី និងចែករំលែកព៌តមានទៅវិញទៅមកពាក់ព័ន្ធនឹង បញ្ហាដីធ្លី ពន្ធអចលនវត្ថុ ប្រព័ន្ធនៃការវាយតម្លៃអចលនវត្ថុទាំងក្នុង និងក្រៅ ប្រទេស និងធ្វើការសហការជាដៃគូ ជាមួយអង្គការក្រៅរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិដើម្បី សម្រេចគោលដៅដែលបានរៀបរាប់ខាងលើ៕