ចំណេះដឹង! តើ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ?

0

ដោយ ​វុត្ថា

ភ្នំពេញៈ ម៉ាក្រូសេដ្ឋកិច្ច គឺជា​ការសិក្សា​ដែល​ផ្តោតទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ច ផ្តោត​សំខាន់​ទៅលើ​បុគ្គល គ្រួសារ​រឹ​ក្រុមហ៊ុននីមួយ។ អ្នក​ម៉ាក្រូ​សេ​កិច្ច​បាន​បង្កើត​ម៉ូ​ដែល សំរាប់​ពន្យល់​ពី​អំពី​ចំណូល​ជាតិ ផលិតផល ការចំណាយ អត្រា​អ្នកគ្មានការងារ​ធ្វើ អតិផរណា ការ​សន្សំ ការវិនិយោគ ពាណិជ្ជកម្ម​អន្តរជាតិ និង ហិរញ្ញវត្ថុ​អន្តរជាតិ។

គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច នៃ​ប្រទេសនីមួយៗក្នុង​ពិភពលោក មាន​ខ្លឹមសារ និង​អត្ថប្រយោជន៍​ដូចជា៖

  • កាត់បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​គឺ​នៅត្រឹម “អត្រា​និកម្មភាព​ធម្មជាតិ។
  • រក្សា​អត្រា​អតិផរណា ឲ្យ​នៅ​នឹង​ឬ​ក្រោម​ពីរ​ខ្ទង់ ( ក្រោម១០% )
  • កាត់បន្ថយ​អតុល្យភាព​ជញ្ជីងទូទាត់​នៅ​ទាប​បំផុត ឬ​សម្រេច​ឲ្យ​បាន​ជញ្ជីងទូទាត់​មួយ ដែលមាន​លំនឹង​ប្រកបដោយ​ចីរភាព។
  • គ្រប់គ្រង​អត្រា​ប្តូរប្រាក់​បរទេស ឲ្យ​មាន​លក្ខណៈ​តាម​ទីផ្សារសេរី
  • កាត់បន្ថយ​ការធ្វើអន្តរាគមន៍​រប​ស់រ​ដ្ឋ ឲ្យ​នៅ​តិច​បំផុត ក្នុងការ​បែងចែក​ធន​ធាន និង​ជំរុញ​ឲ្យ​ថ្លៃទំនិញ និង​សេវាផ្សេងៗកំណត់ដោយ​ទីផ្សារ។
  • កាត់បន្ថយ​ភាពក្រីក្រ និង​ធនធាន​ឲ្យ​មាន​សមធម៌​ក្នុងការ​បែងចែក​ប្រាក់ចំណូល។
  • សម្រេច​ឲ្យ​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​ប្រកបដោយ​ចរី​ភាព ។

ជាទូទៅ​គោល​ល​បំណង ជា​អាទិភាព​នៃ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ជាការ​ធានា​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច ភាពរុងរឿង​ប្រកបដោយ​ចរី​ភាព និង​ឲ្យ​មានការ​ងារ​ធ្វើ​ពេញលេញ។ គោលបំណង​នៃ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដោយ​ផ្អែកលើ​ដំណើរការ​ផលិតកម្ម ភាព​មាន​ការងារ​ធ្វើ​ពេញលេញ និង​ធ្វើ​ឲ្យ​អត្រា​អតិផរណា​ស្ថិតក្នុង​កម្រិត​ទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here