IMF: វិស័យធនាគារនៅកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែកដល់កំណើសេដ្ឋកិច្ចក្រោយវិបត្តិ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមបេសកកម្មStaff Visit របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា វិស័យធនាគារនៅកម្ពុជា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រកំណើនក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចក្រោយវិបត្តិ។

 

ការលើកឡើងរបស់IMFបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំមួយ តាមរយៈប្រព័ន្ធអនឡាញ រវាងលោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងក្រុមបេសកកម្មStaff Visit របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Alasdair Scott ប្រធានក្រុមបេសកកម្ម IMF សម្រាប់កម្ពុជា។

NBCបានឱ្យដឹងថា ក្រុមបេសកកម្ម IMF បានវាយតម្លៃខ្ពស់ពីវិធានការ ដែលរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជាបានដាក់ចេញ ដោយបានឆ្លើយតបយ៉ាងឆាប់រហ័ស ទាន់ពេលវេលានិងសមស្រប ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងជួយគាំទ្រសកម្មភាពអាជីវកម្ម កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច-សង្គ​ម ជាពិសេសមកលើប្រជាជនក្រីក្រ។

NBCបានឱ្យដឹងទៀតថា “រាជរដ្ឋាភិបាលបានបង្វែរទិសដៅ គោលនយោបាយសា​រពើពន្ធ ទៅរកផ្នែកអាទិភាពបានយ៉ាងល្អប្រសើរ ហើយធនាគារជាតិនៃកម្ពុជាបានកាត់បន្ថយប្រាក់បម្រុងកាតព្វកិច្ចយ៉ាងឆាប់រហ័ស និងបានចេញសេចក្តីណែនាំ ដើម្បីជួយស ម្រួ​លដល់ការរៀបចំឥណទានឡើងវិញ”។

ក្រុមបេសកកម្ម IMF បានយល់ឃើញស្របតាមការវាយតម្លៃ ពីស្ថានភាពប្រឈម ហានិភ័យ និងទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនា​គារជាតិនៃកម្ពុជា។

ចំពោះកម្ពុជា តម្រូវការខាងក្រៅមានភាពមិនច្បាស់លាស់ខ្លាំង ក៏ប៉ុន្តែក្រុមបេស​កកម្ម មានសុទិដ្ឋិនិយមចំពោះកំណើន ក្នុងវិស័យចម្បងៗរបស់សេដ្ឋកិច្ចកម្ពុជា ជាពិសេ​ស វិស័យកម្មន្តសាល ខណៈដែលវិស័យទេសចរណ៍នឹងងើបឡើងយឺត។

ក្រុមបេសកកម្ម លើកឡើងថា “វិស័យធនាគារនៅកម្ពុជាមានភាពរឹងមាំ ទោះជា​មានសម្ពាធ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅឆ្នាំ២០២០ក៏ដោយ ហើយរំពឹងថានឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងគាំទ្រកំណើន ក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចក្រោយវិបត្តិ”។

ជាមួយគ្នានេះដែរ IMF បានផ្តល់អនុសាសន៍ដល់បណ្តាប្រទេសជាច្រើន ដោយបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់គួរ៖ ទី១) ផ្តល់អាទិភាពទៅលើបញ្ហាសុខភាពសាធារណៈ និងវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទី២) ផ្តល់នូវគោលនយោបាយគាំទ្រគ្រប់គ្រាន់ ទាំងផ្នែកសារពើពន្ធនិងរូបិយវត្ថុ និងជៀសវាងការដកចេញនូវគោលនយោបាយគាំទ្រទាំងនេះលឿនពេក ទី៣) បន្តរក្សាស្ថិរភាពហិរញ្ញវត្ថុនិងតាមដានហានិភ័យនៃប្រព័ន្ធហិរញ្ញវត្ថុ និងទី៤) កែទម្រង់បញ្ហារចនាសម្ព័ន្ធដោយផ្តោតលើការកាត់បន្ថយផលប៉ះពាល់ និងជំរុញសក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here