ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ នៅក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច គោលនយោបាយសារពើពន្ធគឺជាការប្រើការចំណាយ (expenditure) និងចំណូល (revenue) របស់រដ្ឋាភិបាលដើម្បីមានឥទ្ធិពលលើសេដ្ឋកិច្ច។
គោលនយោបាយសារពើពន្ធអាចប្រៀបធៀបបានជាមួយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច (macroeconomic policy) និងគោលនយោបាយរូបិយវត្ថុ (monetary policy) ដែលព្យាយាមធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ច ដោយគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់រូបិយវត្ថុ (money supply)។ ឧបករណ៍សំខាន់ពីររបស់គោលនយោបាយសារពើពន្ធ គឺការចំណាយរបស់រដ្ឋាភិបាល និងការកម្រិតពន្ធដារ។

-->
ការប្រែប្រួលនៃកម្រិត និងសមាសភាពផ្សេងៗនៃពន្ធដារ និងការចំណាយរបស់រ ដ្ឋាភិបាលអាចមានឥទ្ធិពលផ្សេងៗលើសេដ្ឋកិច្ច៖
- តម្រូវការសរុប (aggregate demand) និងកម្រិតនៃសកម្មភាពសេដ្ឋកិច្ច
- ទម្រង់នៃការផ្ដល់ធនធាន
- ការបែងចែកចំណូល
គោលនយោបាយសារពើពន្ធ សំដៅលើការប្រើថវិការរដ្ឋាភិបាល ដើម្បីមានឥទ្ធិពលលើចំនុចទីមួយខាងលើ៖ សកម្មភាពសេដ្ឋកិច្ច។
គោលជំហរគោលនយោបាយសារពើពន្ធ[កែប្រែ]
គោលនយោបាយសារពើពន្ធ អាចមានគោលជំហរបីគឺ អព្យាក្រឹត (neutral) ពង្រីក (expansionary) និងបង្រួម (contractionary)។ និយមន័យងាយបំផុត នៃគោលជំហរទាំងបីនេះគឺ៖
- គោលជំហរអព្យាក្រឹត(neutral) នៃគោលនយោបាយសារពើពន្ធ សំដៅលើតុល្យភាពសេដ្ឋកិច្ច ដែលជាលទ្ធផលគេទទួលបានចំណូលពន្ធ ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចគ្របដណ្ដប់បានយ៉ាងពេញលេញ លើចំណាយរដ្ឋាភិបាល។ ជាលទ្ធផល កញ្ចប់ថវិកាសរុប មានឥទ្ធិពលអព្យាក្រឹតលើកម្រិតនៃសកម្មភាពសេដ្ឋកិច្ច។
- គោលជំហរពង្រីក(expansionary) នៃគោលនយោបាយសារពើពន្ធ ទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ។
- គោលជំហរបង្រួម(contractionary) នៃគោលនយោបាយសារពើពន្ធទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ។
ទោះជាយ៉ាងណាក៏ដោយ និយមន័យនេះអាចខុស ពីព្រោះទោះជាគ្មានការកែប្រែច្បាប់ស្ដីពី ការចំណាយ ឬពន្ធដារក៏ដោយ ក៏វដ្តនៃការប្រែប្រួលសេដ្ឋកិច្ច អាចនាំទៅដល់ វដ្តនៃការប្រែប្រួលចំណូលពន្ធ និងការចំណាយមួយចំនួនរបស់រដ្ឋាភិបាល ដែលអាចកែប្រែស្ថានភាពឱនភាព។
មូលដ្ឋានទាំងនេះ មិនអាចចាត់ទុកថា ជាការកែប្រែគោលនយោបាយនោះទេ។ ហេតុដូច្នេះហើយ និយមន័យខាងលើ “ការចំណាយរបស់រដ្ឋាភិបាល” និង “ចំណូលពន្ធ” ត្រូវបានជំនួសដោយ “ការចំណាយរបស់រដ្ឋាភិបាលដែលកែសម្រួលតាមវដ្ត” និង “ចំណូលពន្ធដែលកែសម្រួលតាមវដ្ត”។ ជាឧទាហរណ៍ ដូចជា ថវិការរបស់រដ្ឋាភិបាលដែលមានតុល្យភាពក្នុងវដ្តសេដ្ឋកិច្ច គឺត្រូវបានចាត់ទុកថា តំណាងឲ្យគោលជំហរអព្យាក្រឹតនៃគោលនយោបាយសារពើពន្ធ៕