ដំណឹងរីករាយៈ KOICAចាប់ផ្តើមបង្ហាញពីផែនការមេសម្រាប់ការអភិវឌ្ឍ បណ្តាញផ្លូវដែកនៅកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ KOICA​ សហការជាមួ​យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Sambo Engineering Co,Ltd បាន​បង្ហាញពីផែនការមេសម្រាប់ការអភិវឌ្ឍបណ្តាញផ្លូវដែកនៅក្នុងប្រទេសកម្ពុជា។

គម្រោងអភិវឌ្ឍបណ្តាញផ្លូវដែកតាមផែនការមេ (The Master Plan Railway Network Development) ត្រូវបានឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពក្នុងការដឹកជញ្ជូនតាមផ្លូវគោកនៅក្នុងប្រទេស ក៏ដូចជា នៅក្នុងតំបន់ ដោយសារតែផ្លូវដែកគឺជាជម្រើសដឹកជញ្ជូនដ៏ធំមួយ ដែលអាចជួលសម្រួលពីការដឹកជញ្ជូនទំនិញធ្ង ន់តាមផ្លូវជាតិ ក្នុងការកាត់បន្ថយលើការចំណាយជួយជុលផ្លូវថ្នល់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

យោងតាមផែនការមេផ្លូវដែករបស់ KOICA រួមបញ្ចូលទាំងការវាយតម្លៃផ្លូវដែករបស់កម្ពុជា ការទស្សន៍ទាយពីតម្រូវការនាពេលអនាគត និងការវិភាគផ្លូវដែកបឋមបច្ចុ​ប្បន្ន ដែលទាំងអស់នេះ នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ដៃគូអាជីវកម្មទាំងរដ្ឋាភិបាលកម្ពុជា និងដៃគូមិនមែនរដ្ឋាភិបាលរបស់ខ្លួន។ ផែនការមេនេះក៏អាចផ្តល់គំរូសម្រាប់ការរៀបចំគម្រោងបង្កើតផ្សេងទៀតនៅថ្ងៃអនាគតផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយ នៃផែនការមេផ្លូវដែកនឹងនាំឲ្យមានការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ ផ្អែកលើយុទ្ធសាស្រ្តចំនួន៧ និងគោលដៅចំនួន៤ ផែនការមេផ្លូវដែកបានស្នើសុំជាមួយខ្សែបន្ទាត់សំខាន់ៗ ដោយក្នុងមានសាខាផ្លូវដែកចំនួន៨ខ្សែ ផ្លូវដែករត់ល្បឿនលឿនចំនួន៤ខ្សែ ផ្លូវដែកឧស្សាហកម្មចំនួន៥ខ្សែ និងផ្លូវធម្មតាចំនួន៤ខ្សែ។

ជំនួយអភិវឌ្ឍន៍របស់ KOICA បានចាប់តាំងពីឆ្នាំ១៩៩១ រហូតមកដល់ឆ្នាំ២០១២ មានចំនួនប្រមាណ១០៥ លានដុល្លារអាមេរិក ដោយមាន៣៧គម្រោង។ សំខាន់ជាងនេះទៅទៀតបរិមាណជំនួយឥតសំណងប្រចាំឆ្នាំ ពី KOICAមកប្រទេសកម្ពុជាបានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពោលគឺកើនឡើងលើសពី២៤លានដុល្លារចាប់ពីឆ្នាំ ២០១៣កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here