ដោយៈ ម៉ាណេត
ភ្នំពេញៈ សហគ្រិនខ្មែរ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម (SMEs) និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិចនៅកម្ពុជា។
ភាពជាដៃគូថ្មីនេះរវាងសហគ្រិនខ្មែរ ដែលជាសា្ថប័នមួយស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង UNDP មានគោលបំណងគាំទ្រ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព របស់សហគ្រាសធុនតូច និងមធ្យម និងធពាណិជ្ជកម្មអេឡិចត្រូនិចនៅកម្ពុជា ដូច្នេះវាជាកាតា្តលីករ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញវត្តមានរបស់ពួកគេតាមប្រព័ន្ធអនឡាញ ផ្តល់សេវាកម្មថ្មីៗ និងកំណត់មធ្យោបាយ ដើម្បីធ្វើពាណិជ្ជកម្មអន្តរជាតិ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ UNDP និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានរួមគ្នាបង្កើតជាសមាសធាតុសំខាន់មួយ នៃគម្រោងពន្លឿនការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ ភាពជាដៃគូរួមគ្នានេះ មានគោលបំណងជំរុញឱកាសក្នុងស្រុក និងអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យមតាមរយៈវេទិកាឌីជីថល និងបង្កើតការងារថ្មីជាង១.០០០កន្លែងនៅឆ្នាំ២០២២ ។
នៅក្នុងគំនិតផ្តួចផ្តើមរួមគ្នានេះ សហគ្រាសធុនតូចនិងមធ្យមចំនួន១២៥ ត្រូវបានរំពឹងថានឹងទទួលបានជំនួយ និងការបណ្តុះបណ្តាលផ្នែកអេឡិចត្រូនិក តាមរយៈសហការផ្តល់មូលនិធិ ពីក្រសួងពាណិជ្ជកម្ម ក្របខ័ណ្ឌសមាហរណកម្មធ្វើឱ្យប្រសើរឡើង (EIF) រដ្ឋាភិបាលអូស្ត្រាលី និង UNDP ។
ជាមួយនឹងភាពជាដៃគូថ្មីនេះ និងមូលនិធិបន្ថែមពីសហគ្រិនខ្មែរ គម្រោងនេះត្រូវបានរំពឹងថា នឹងជំរុញការគាំទ្រសហគ្រាសធុនតូច និងមធ្យមចំនួន៥០ បន្ថែមទៀតនៅក្នុងសកម្មភាពគម្រោងចំនួនពីរ។ សកម្មភាពទាំងនេះ រួមមាន កម្មវិធីបណ្តុះបណ្តាល (បញ្ជាក់សហគ្រាសធុនតូច និងមធ្យមជាមួយនឹងការគាំទ្រជំនាញ និងការត្រៀមលក្ខណៈចាំបាច់) និងកម្មវិធីជំនួយខ្នាតតូច (គាំទ្រការផ្លាស់ប្តូរឌីជីថល)។
ភាពជាដៃគូនេះ នឹងពង្រឹងសមត្ថភាពដែលមានស្រាប់ ទាំងការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ តាមរយៈការភ្ជាប់បណ្តាញសហគមន៍មូលដ្ឋាន និងជំនាញអន្តរជាតិ។ វាក៏នឹងលើកទឹកចិត្តដល់វិធីច្នៃប្រឌិតថ្មី នៃកម្មវិធីសម្រាប់ប្រព័ន្ធអេកូឡូស៊ីទាំងមូល តាមរយៈការគាំទ្រពីវិស័យឯកជន និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយសហគ្រាសធុនតូចសហគ្រាសធុនតូចនិងមធ្យម និងអេឡិចត្រូនិកនៅកម្ពុជា។
លោកបណ្ឌិតឈាង វណ្ណមុនិណ្ឌអគ្គនាយកសហគ្រិនខែ្មរបានថ្លែងថា ជំងឺកូវីដ១៩ មានអត្ថប្រយោជន៍ ដែលមិនធ្លាប់មានពីមុនមក សម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នកបង្កើតប្រព័ន្ធអេកូឡូស៊ី ដើម្បីរក្សាសហគ្រាសធុនតូចនិងមធ្យមឱ្យរីកចម្រើន និងបន្តរស់។
លោកបណ្ឌិតបានឱ្យដឹងថា ដោយមើលឃើញពីកាលៈទេសៈលំបាក ដែលបង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈភាពជាដៃគូកម្មវិធីនេះ សហគ្រាសធុនតូចនិងមធ្យម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងមានឱកាសផ្សេងជាច្រើន ដើម្បីទទួលបានជំនួយ ដែលត្រូវបានផ្តល់ដោយសហគ្រិនខ្មែរ។
លោកបណ្ឌិតបន្តថា រចនាសម្ព័នកម្មវិធីនេះផ្តល់នូវយន្តការ ដែលមានប្រសិទ្ធភាពក្នុងការផ្តល់ថវិកា និងអាចបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម ដើម្បីឯទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថល។ អន្តរាគមន៍បែបនេះនឹងចូលរួមចំណែក ក្នុងការពន្លឿនយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល” ។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាបានថ្លែងថា “រួមគ្នាជាមួយក្រសួងពាណិជ្ជកម្ម UNDP មានបំណងគាំទ្រការងាររបស់សហគ្រិនខ្មែរ ក្នុងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចផ្អែកលើឌីជីថល និងអេឡិចត្រូនិក” ។ លោកបន្តថា “នេះផ្តល់ឱកាសដល់អាជីវកម្មខ្នាតតូចនិងតូច ដើម្បីរីកលូតលាស់លឿន ផ្តល់ការងារ និងវិបុលភាពកាន់តែច្រើន ហើយធ្វើដូច្នេះ ជាមួយនឹងការការពារកាន់តែខ្លាំងប្រឆាំងនឹងកូវីដ១៩” ៕