ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប​នឹង​សាងសង់​ផ្លូវការ​នៅ​ឆ្នាំ២០១៨

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ស្ថិត​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប នឹង​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ។

លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ឲ្យ Propertyarea.asia ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៧ វិច្ឆិកា​នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នេះ កំពុង​ដុតដៃដុតជើង និង​សាង​សង់ផ្ទះ​ស្នាក់នៅ​សម្រាប់​វិស្វករ ស្ថាបត្យករ និង​កម្មករ​នៅក្បែរ​ព្រលានយន្តហោះ​នេះ មុន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅពេល​ខាងមុខ។លោក​បន្តថា បច្ចុប្បន្ន​គ្រឿងចក្រ​នានា​បាន​យកទៅ​រៀបចំ​រួចរាល់​ហើយ ដើម្បី​ចាប់ផ្តើម​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ។

YUNAN Development Group ជា​អ្នកវិនិយោគ​ព្រលានយន្តហោះ​នេះ ដោយ​គ្រោង​បោះទុន៩០០លាន​ដុល្លារ​អាមេរិក។

លោក​សិរី​វុត្ថា​បាន​បន្តថា ព្រលានយន្តហោះ​នេះ នឹង​សាងសង់​ជា​ពីរ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី១ គ្រោង​ចំណាយ​ថវិកា៥០០លាន​ដុល្លារ ដែល​អាច​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​សម្រាប់​យន្តហោះ​ខ្នាត​4E និង​ដំណាក់កាល​ទី២ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ គ្រោង​ចំណាយ​ថវិកា​ជាង៣០០លាន​ដុល្លារ​បន្ថែមទៀត។ លោក​បន្តថា ការសាងសង់​ព្រលានយន្តហោះ​នេះ អាច​ចំណាយពេល​ពី៣ទៅ៥ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់កាល​ទី១និង​ដំណាក់កាល​ទី។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ ស៊ីវិល​បាន​ថ្លែងថា ការចចារ​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​កម្ពុជា (SCA)ដែល​កំពុង​វិនិយោគ​ព្រលានយន្តហោះ​ចំនួន​បី​នៅ​កម្ពុជា បាននិងកំពុង​ចាប់ផ្តើមបណ្តើរៗ និង​ធ្វើឡើង​តាម​ដំណាក់កាល ប៉ុន្តែ​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ នឹងធ្វើ​ឡើងជា​បណ្តើរ​ផងដែរ ដើម្បី​ពង្រីក​សក្តា​នុ ពល​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​របស់​កម្ពុជា។

លោក​បន្តថា “ព្រលានយន្តហោះ​ថ្មី​ក្នុង​ខេត្តសៀមរាប​នឹង​ចាប់ផ្តើម​សាងសង់​នាពេលឆាប់ៗនេះ ខណៈ​ការដ្ឋាន​កំពុង​រៀបចំ​ជាបណ្តើរៗរួចហើយ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​ថ្លែងថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​កើនឡើង​នៅ​គ្រប់​តំបន់ ក្នុង​បណ្តា​ប្រទេស​អាស៊ាន ហើយ​កម្ពុជា​ក៏​កំពុង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​ផងដែរ ហេតុនេះ ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ពិតជា​សក្តានុពល​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នានា ពិសេស​ភ្ញៀវ​ទេសចរណ៍ និង​អ្នកជំនួញ​ចិន ដែល​បាននិងកំពុង​កើនឡើង​យ៉ាងគំហុក​នៅ​កម្ពុជា។លោក​បន្តថា ពេល​ព្រលានយន្តហោះ​ថ្មី​ដំនើរការ ចេញ​ជា​រូបរាង នឹង​អាច​អនុ​ញ្ញា​ត្ត​ឲ្យ​យន្តហោះ​ខ្នាតធំៗចុះចត​បាន ព្រោះ​គំរោង​របស់​អ្នកវិនិយោគ​ចិន​ចូលមក​វិនិយោគ គឺមាន​គោលដៅ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​ជុំវិញ​ពិភពលោក។

លោក​បន្តថា “យើង​ស្វាគមន៍​នឹង​រីករាយ​ចំពោះ​ដំណឹង​នេះ ហើយ​យើង​រីករាយ​នឹង​ស​មិ​ទ្ឋិ​ផល​ថ្មី​នេះ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍​ដល់​កម្ពុជា​បន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here