ដោយៈ ម៉ាណេត
ភ្នំពេញៈ ទីក្រុងរណបចំនួន៣ បាននិងកំពុងរំលេចវត្តមានបណ្តើរៗ តាមបណ្តោយផ្លូវជាតិលេខ៦អា ដែលវានឹងក្លាយជាទីក្រុងថ្មីដ៏រសរវើកមួយនាពេលអនាគត។
ដោយៈ ម៉ាណេត
ភ្នំពេញៈ ទីក្រុងរណបចំនួន៣ បាននិងកំពុងរំលេចវត្តមានបណ្តើរៗ តាមបណ្តោយផ្លូវជាតិលេខ៦អា ដែលវានឹងក្លាយជាទីក្រុងថ្មីដ៏រសរវើកមួយនាពេលអនាគត។
គម្រោងអភិវឌ្ឍន៍ក្រុងរណបធំៗចំនួន៤ រូមមាន ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលបាននិងកំពុងលេចរូបរាងជាបណ្តើរៗហើយ ជាមួយនឹងសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន កន្លែងលក់រាយ និងសាលពិព៌ណនានា។
ទីក្រុងរណប ដែលវិនិយោគដោយក្រុមហ៊ុន OCIC នេះ ដំបូងឡើយគ្រោងអភិវឌ្ឍន៍ជាមួយទុន៣០០០លានដុល្លារ ប៉ុន្តែក្រោយមកត្រូវបានបង្កើនដល់៥០០០លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាព និងការគ្របដណ្តប់លើចក្ខុវិស័យ នាពេលអនាគតរបស់តំបន់នេះ។
ទីក្រុងរណបដែលកាលពីអតីតកាល ជាបឹងលេចទឹកនេះមានទំហំផ្ទៃដីជាង១០០ហិកតា ដែលបានបែងចែកហ្សូនអភិវឌ្ឍន៍យ៉ាងច្បាស់លាស់។
ទីក្រុងរណបដីបូតានិកស៊ីធី
អភិវឌ្ឍន៍ដោយម្ចាស់បុរីអ័រគីដេ ទីក្រុងដឺបូតានិកស៊ីធី បាននិងកំពុងពង្រីកផ្ទៃដីកាន់តែធំ នៅតំបន់ព្រែកលាភ ក្នុងខ័ណ្ឌជ្រោយចង្វារ ដែលបច្ចុប្បន្នគំរោងនេះបាននិងកំពុងបញ្ចេញម៉ូតផ្ទះបែបអភិជន លំដាប់ប្រណីត ជាមួយនឹងធម្មជាតិខៀវស្រងាត់ អមដោយផ្ទៃបឹងធម្មជាតិ និងបឹងសម្បនិម្មិតដ៏ទាក់ទាញ។
ដឺបូតានិកស៊ីធី បាននិងកំពុងក្លាយជាទីក្រុងរណបយ៉ាងស្ងប់ស្ងាត់ ជាមួយមហិច្ឆតាធំ និងកំពុងធ្វើឲ្យតំបន់នេះកាន់តែមានភាពរសរវើក និងទាក់ទាញក្រុមអភិជនទៅរស់នៅកាន់តែច្រើន ដោយសារបរិយាកាស ខ្យល់អាកាសល្អ បរិសុទ្ឋ ព្រោះមានដងទន្លេរពីរអមសងខាង និងមិនសូវប្រឈមនឹងការកកស្ទះចរាចរណ៍ខ្លាំងនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដោយសារមានស្ពានជាច្រើនបានបញ្ចប់ និងកំពុងសាងសង់។
ទីក្រុងមរតកសម្តេចតេជោ
វាជាទីក្រុងថ្មីមួយ ដែលមានទំហំធំជាងគេនៅតំបន់នេះ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិជាច្រើនកំពុងសាងសង់ និងបញ្ចប់ការសាងសង់ រួមមាន វិមានប្រវត្តិសាស្រ្តឈ្នះ ឈ្នះ ពហុកីឡដដ្ឋានមរតកតេជោ សួនទឹកកំសាន្តលំដាប់អន្តរជាតិ ដែលបានវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប គំរោងខុនដូ និងទីក្រុងមិត្តភាពកម្ពុជា ចិន និងបុរីលំនៅដ្ឋានជាច្រើនទៀតកំពុងរំលេចវត្តមានបណ្តើរៗនៅតំបន់នេះ។
ទីក្រុងរណបធំនេះ នឹងស្វាគមន៍នូវព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៅឆ្នាំ២០២៣ខាងមុខនេះ។
លោកច្រឹក សុខនីមប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រាប់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា តំបន់កណ្តាលក្រុងភ្នំពេញ នឹងប្រែក្លាយជាតំបន់បណ្តុំដោយអាគារពាណិជ្ជកម្ម និងការិយាល័យ ដោយសាររដ្ឋាភិបាលគាំទ្រឱ្យមានការអភិវឌ្ឍអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ហើយរដ្ឋាភិបាលមានគោលនយោបាយ ក្នុងការពង្រីកទីក្រុងរណបថ្មីៗ។
លោកបានថ្លែងថា “យើងមើលឃើញថា រាជធានីភ្នំពេញបានពង្រីកចូលទៅតំបន់មួយចំនួននៅកណ្តាល និងនៅតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦ ត្រូវបានពង្រីកការប្រើប្រាស់ដី នៅជុំវិញរាជធានីភ្នំពេញ។ ការដូច្នេះ គឺដើម្បីបំពេញតម្រូវការវិនិយោគរបស់វិនិយោគិន ដែលបានចូលវិនិយោគនៅកម្ពុជា”។
លោកបានថ្លែងថា “ទីក្រុងថ្មី (ទីក្រុងរណប) នឹងក្លាយជាតំបន់លំនៅដ្ឋាន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ និងកាត់បន្ថយការកកស្ទះនាអនាគត”។
ជាមួយគ្នានេះ លោកឡុង គឹមសួគ៌នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property បានថ្លែងប្រាប់ថា តំបន់ ឬខណ្ឌជ្រោយចង្វារទទួលបានការគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើន ពិសេសគម្រោងលំនៅដ្ឋានធំៗ។
លោកបានបន្តថា ទីក្រុងភ្នំពេញបច្ចុប្បន្ននៅទំហំតូចនៅឡើយ ហើយដើម្បីឆ្លើយតបនឹងចំនួនប្រជាជននៅទីក្រុងបច្ចុប្បន្ន និងអនាគត វាទាមទាមការឱ្យមានការអភិវឌ្ឍន៍ក្រុងរណបបន្ថែម ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជាន និងការកើនឡើងនៃចំនួនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ៕