ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្ថានភាពកូវីដ១៩បានធ្វើឱ្យវិស័យជាច្រើន បានរងផលប៉ះពាល់ ហើយវិស័យខ្លះ អាចទប់ទល់បានខ្លះទៀត ក៏ពិបាកក្នុងទប់ទល់ដែលជំរុញឱ្យអាជីវកម្មមួយចំនួនត្រូវបិទទ្វារ ក្នុងនោះដែរវិស័យអចលនទ្រព្យ ក៏ជាវិស័យមួយដែលរងផលប៉ះពាល់ ពីវិបត្តិកូវីដ១៩នេះដែរ។
ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្ថានភាពកូវីដ១៩បានធ្វើឱ្យវិស័យជាច្រើន បានរងផលប៉ះពាល់ ហើយវិស័យខ្លះ អាចទប់ទល់បានខ្លះទៀត ក៏ពិបាកក្នុងទប់ទល់ដែលជំរុញឱ្យអាជីវកម្មមួយចំនួនត្រូវបិទទ្វារ ក្នុងនោះដែរវិស័យអចលនទ្រព្យ ក៏ជាវិស័យមួយដែលរងផលប៉ះពាល់ ពីវិបត្តិកូវីដ១៩នេះដែរ។
អ្នកជំនាញខាងអចលនទ្រព្យ និងហិរញ្ញវត្ថុបានមើលឃើញកត្តា៤ ដែលកំពុងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យនៅក្នុងវិបត្តិកូវីដ១៩នេះ។
លោកង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាល F.I Vision Capital Plc បានឱ្យដឹងថា មានកត្តា៤ដែលធ្វើឱ្យជះឥទ្ធិពល ដល់វិស័យអចលនទ្រព្យកម្ពុជា ក្នុងវិស័យកូវីដ១៩នេះ មានដូចជា
ទី១គឺកត្តាសេដ្ឋកិច្ច
កាលពីមុនកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា កំពុងឡើងថ្លៃរហូតដល់៧ភាគ រយក្នុងមួយឆ្នាំ ដែលធ្វើឱ្យល្បឿននៃកំណើនសេដ្ឋកិច្ច បានរុញច្រើនវិស័យអចលនទ្រព្យ កាន់តែខ្លាំង និងធ្វើឱ្យមានការទិញលក់អចលនទ្រព្យ ពីសំណាក់ប្រជាពលរដ្ឋក៏កាន់តែខ្លាំងដែរ ជាពិសេសទៅលើលំនៅឋានតែម្ដង ។ នៅពេលមានតម្រូវការខ្ពស់បែបនេះ ធ្វើឱ្យអ្នកអភិវឌ្ឍន៍ក៏បានសម្រុកអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការដូចគ្នាដែរ ។
ទី២ ពាក់ព័ន្ធនឹងស្ថានភាពធនាគារ
អត្រាការប្រាក់របស់ធនាគារផ្ដល់កម្ចីដល់អចលនទ្រព្យ ។ នៅពេលអត្រាការប្រាក់របស់ធនាគារថយចុះ វានឹងរក្សាបាននូវតម្លៃនៃអចលនទ្រព្យនោះ ឬអាចនឹងឡើងជាមុនទៅទៀត។ មួយវិញទៀត នៅពេលធនាគារដាក់កំហិត ទៅលើកម្ចីនៃវិស័យអចលនទ្រព្យឬមិនបន្តផ្ដល់កម្ចីដល់វិស័យនេះ វានឹងធ្វើឱ្យវិស័យអចលនទ្រព្យជាប់គាំងតែម្ដង។ ប៉ុន្តែបើក្រលេកមកកម្ពុជាវិញ ទោះបីជាមានបញ្ហាយ៉ាងនេះក្ដី ក៏ធនាគារនៅតែបន្តផ្ដល់កម្ចីដល់វិស័យនេះ ទើបធ្វើឱ្យអចលនទ្រព្យមិនសូវជារងផលប៉ះពាល់ធ្ងន់ធ្ងរ។
ទី៣ កត្តាប្រជាសាស្ត្រ
កត្តានេះក៏សំខាន់ផងដែរ សម្រាប់វិស័យអចលនទ្រព្យ ដោយគេសម្លឹងទៅលើប្រទេសនោះ មានប្រជាជនវ័យក្មេងប៉ុន្មាន មានកម្រិតចំណូលប៉ុន្មាន មានលទ្ធភាពប៉ុន្មាន មានតម្រូវការលំនៅឋានដែរទេ ។ មកមើលប្រទេសកម្ពុជាយើងវិញ ការរស់នៅបែបស៊ីវិល័យរបស់ប្រជាជនវ័យក្មេង ក៏កាន់តែមានទំនោរកើនឡើង ធ្វើឱ្យតម្រូវការនូវអចលនទ្រព្យដូចជាផ្ទះខុនដូក៏កើនឡើង។
ទី៤ គោលនយោបាយរបស់រដ្ឋាភិបាល
កត្តានេះ គឺមានពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យជាសំខាន់ ជាឧទាហរណ៍ នៅឆ្នាំក្រោយនេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តន៍នូវពន្ធ លើចំណេញមូលធនហើយពន្ធនេះបានពន្យារពេលជាច្រើនលើកមកហើយ ។
លោកង៉ែត ជូបានឱ្យដឹងថា បើសិនជាពន្ធនេះចាប់ផ្ដើមនៅឆ្នាំក្រោយ ក៏វាមិនទាន់ជាល្អប៉ុន្មានដែរពីព្រោះកូវីដ១៩ នៅតែបន្តអូសបន្លាយ និងបន្តជះផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ។
លោកបន្តថា “ខ្ញុំគិតថាពន្ធនេះ នឹងត្រូវពន្យារពេលទៅមុខ ឬយ៉ាងណា អាស្រ័យទៅលើគោលនយោបាយ របស់រដ្ឋាភិបាលហើយបើសិនជាពន្ធនោះ ចាប់ផ្ដើមវាជាបន្ទុកមួយទៅដល់អ្នកប្រើប្រាស់ចុងក្រោយ ពីព្រោះអ្នកលក់នឹងត្រូវដំឡើងតម្លៃបន្ថែម ដើម្បីបានចំណេញ”៕