ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ តើទីក្រុងថ្មីមួយ ដែលប្រសិទ្ឋិនាមជាទីក្រុងនាគរាជសម្តេចតេជោមានភាពអស្ចារ្យយ៉ាងណា? និងកំពុងរៀបចំយ៉ាងដូចម្តេច និងមានបែបផែននគរូបនីយកម្មបែបណា គេហទំព័រ Propertyarea.asia នឹងបង្ហាញនូវព៌តមាននិងពីប្លង់ស្ថាបត្យកម្មនៃទីក្រុងដ៏ធំនេះ។
លោកសាស្ត្រាចារ្យភឿង សុភ័ណ្ឌរដ្ឋលេខាធិការក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ទីក្រុងនាគរាជ សម្តេចតេជោ ដែលមានទំហំជាង៣ម៉ឺនហិកតានេះ កំពុងស្ថិតក្នុងការឌីសាញបញ្ចប់ បន្ទាប់ពីគំរោងនេះបានដាក់ឆ្លងសម្តេចតេជោ ដែលសម្តេចបានឯកភាពនិងបានឲ្យលោក និងក្រុមការងាររៀបចំឌីសាញលំអិតពីទីក្រុងនេះ។ លោកបន្តថា គំរោងនេះគ្រោងចំណាយទឹកប្រាក់៨០ពាន់លានដុល្លារអាមេរិក ដែលបច្ចុប្បន្នមានក្រុមហ៊ុនចិនមួយចំនួនកំពុងចាប់អារម្មណ៍។
-->

លោកបន្តថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនចិនពីរឬបី ក្នុងចំណោមគម្រោងមួយចំនួន៥កំពុងសិក្សា និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរូមក្នុងគម្រោងសាងសង់ទីក្រុង ដែលស្ថិតនៅប្របតាមដងទន្លេសាប និងទន្លេមេគង្គនេះ។លោកបន្តថា រយៈពេល៥៨០ឆ្នាំមកហើយ កម្ពុជាមិនដែលសាងសង់ទីក្រុងថ្មីនោះទេ ហេតុនេះទើបយើងចង់សាងសង់ទីក្រុងថ្មីមួយ សម្រាប់តបស្នង និងដឹងគុណដល់សម្តេចតេជោ ដែលលោកហ៊ានពលីជីវិត ដើម្បីនាំប្រទេសមកកាន់សន្តិភាព និងមានការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ។

លោកសាស្ត្រាចារ្យភឿង សុភ័ណ្ឌបានបន្តថា លោកសំណូមពរឲ្យចិនជួយកសាងទីក្រុងនេះ សម្រាប់មនុស្សជាតិ និងជាមរតកបន្សល់ទុកក្រោមការដឹកនាំសម្តេចតេជោ ព្រោះកម្ពុជាប្រកាន់នយោបាយចិនតែមួយ ហេតុនេះចិនគួរតែជួយកម្ពុជា ពិសេសជួយសម្តេចតេជោ ដើម្បីកសាងទីក្រុងនាគរាជសម្តេចតេជោ ដែលសម្តេចមានឆ្នាំកំណើតឆ្នាំរោង ត្រូវនឹងឆ្នាំកំណើតរបស់សម្តេចទៀតផង។

លោកបន្តថា “អ្វីដែលយើងកំពុងធ្វើ គឺរកទុនសិន ដើម្បីយកមកកសាងទីក្រុងនេះ ព្រោះរដ្ឋាភិបាលអាចចូលរួមបដិភាគប៉ុណ្ណោះ ដើម្បីកសាងទីក្រុងដ៏អ ស្ចារ្យនេះឡើង។លោកបន្តថា “ទីក្រុងនេះមានផ្លូវគោក ផ្លូវអាកាស ផ្លូវក្រោមដី និងផ្លូវទឹក ដែលអាចដោះស្រាយបញ្ហាចរាចរណ៍រហូតដល់៥០០ឆ្នាំ”៕

