តើធនាគារណាដែលធំនិងមានលុយច្រើនជាងគេទាំងបីលើពិភពលោកស្ថិតនៅប្រទេសណា?

0

ដោយៈសុផារី

អន្តរជាតិៈ យោងតាមគេហទំព័រ Fxssi.com ដែលបានចុះផ្សាយកាលថ្មីៗកន្លងមកនេះ បានរៀងលំដាប់ធនាគារណាដែលធំជាងគេ និងមានលុយច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដោយការដាក់ចំណាត់ថ្នាក់ធនាគារធំៗ បំផុតក្នុងពិភពលោកនេះធ្វើឡើងដោយយោង ទៅលើទ្រព្យសកម្មសរុបរបស់ធនាគារទាំងនោះ។
ធនាគារទាំងនោះមានដូចខាងក្រោម៖

១. ធនាគារឧស្សាហកម្ម និងពាណិជ្ជចិន(𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐚𝐧𝐝 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐁𝐚𝐧𝐤 𝐨𝐟 𝐂𝐡𝐢𝐧𝐚 (𝐈𝐂𝐁𝐂)
ធនាគារនេះ បានជាប់ឈ្មោះជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក។ ទិន្នន័យចុងក្រោយបានបង្ហាញថា ធនាគារ 𝐈𝐂𝐁𝐂 ដែលមានទ្រព្យសកម្មសរុបរហូតដល់ទៅ៤.៩១៣ពាន់លានដុល្លារ ហើយមូលធនទីផ្សារ(𝐦𝐚𝐫𝐤𝐞𝐭 𝐜𝐚𝐩𝐢𝐭𝐚𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧) របស់ធនាគារមួយនេះ មានសរុបដល់ទៅ២៣១ពាន់លានដុល្លារ។

ធនាគារនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ មករា ឆ្នាំ១៩៨៤ ហើយបច្ចុប្បន្នមានបុគ្គលិកប្រមាណជាង៤៥០,០០០នាក់។

ដោយមានទីស្នាក់ការកណ្ដាល នៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ធនាគារយក្សដែលគ្រប់គ្រងដោយរដ្ឋមួយនេះ ទទួលបានទុនពីក្រសួងហិរញ្ញវត្ថុចិន។ ធនាគារផ្សេងៗគ្នារបស់មហាយក្សចិន បានជាប់ចំណាត់ថ្នាក់កំពូលនេះ រយៈប៉ុន្មានឆ្នាំជាប់ៗគ្នា ក្លាយជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក។ នោះសរបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់មហាយក្សនៅអាស៊ី មួយនេះរីកចម្រើនខ្លាំងមិនធម្មតាឡើយក្នុងមួយឆ្នាំៗ។

២. ធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China)
ធនាគារត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៥១ ដោយលោកម៉ៅ សេទុង ដើម្បីជួយដល់កសិដ្ឋានសមូហភាព កសិករ និងកម្មករ។ បច្ចុប្បន្ននេះ ធនាគារនេះមានសាជីវកម្មហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ប្រទេសចិន និងពិភពលោកទាំងមូល។ ទីស្នាក់ការកណ្តាលក៏មានទីតាំងនៅប៉េកាំងដែរ ធនាគារកសិកម្មនៃប្រទេសចិន មានបុគ្គលិកជិត ២៤០០០ នាក់ក្នុងប្រទេស និងក្រៅប្រទេស។

ទ្រព្យសកម្មសរុបរបស់ធនាគារកសិកម្ម នៃប្រទេសចិន មានច្រើនជាង៤,០០៨ពាន់លានដុល្លារ ហើយបើយោងតាមទិន្នន័យចុងក្រោយបំផុត មូលធនប័ត្រទីផ្សាររបស់មានដល់១៣៣ពាន់លានដុល្លារ។

៣. សាជីវកម្មធនាគារសំណង់ចិន (China Construction Bank Corporation)
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ សាជីវកម្មធនាគារសំណង់ចិន ជាធនាគារមានទំហំធំទីពីរនៃប្រទេសចិនបើគិតតាម “ទំហំ” ហើយសព្វថ្ងៃនេ ត្រូវបានគេហៅថា “ធនាគារសំណង់ចិន” (CCB)។

យោងតាមទិន្នន័យចុងក្រោយ វាមានទ្រព្យសម្បត្តិចំនួន៣,៦៥២ពាន់លានដុល្លារ ហើយមូលធនប័ត្រទីផ្សាររបស់វា មានចំនួនសរុបជាង២១១ពាន់លានដុល្លារ។ ក្រុមហ៊ុននេះដំណើរការសាខាជាង១៤,០០០ នៅជុំវិញពិភពលោក ដែលមានបុគ្គលិកប្រហែល ៣៧២,០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here