ដោយ សហការី
ភ្នំពេញ ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2021៖ ប្រាសាក់ ជាគ្រឹះស្ថានលំដាប់ទី 1 ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗ 5 នៅកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃទី 4-5 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រាសាក់ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនិងផលិតភាពជាតិអនឡាញ ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារចំនួន 250 មុខតំណែងដល់និស្សិត និងបេក្ខជនដែលមានសក្តានុពល។
ប្រាសាក់ជានិយោជកនៃជម្រើស។ ប្រាសាក់ផ្តល់នូវនិរន្តរភាពការងារយូរអង្វែង ព្រមជាមួយនឹងការផ្តល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាប្រចាំ។ ក្រៅពីការផ្តល់នូវផលប្រយោជន៍ជូនដល់បុគ្គលិក ប្រាសាក់មានផែនការច្បាស់លាស់ក្នុងការតម្រង់ទិសដៅការងារនិងផ្តល់មុខតំណែងទៅតាមសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ។ ប្រាសាក់ប្រកាន់ខ្ជាប់នូវ «វប្បធម៌មិនរើសអើង និងវប្បធម៌បរិយាកាសការងារល្អ» ក្នុងការអនុវត្តកាងារ។
-->
បម្រើការងារនៅប្រាសាក់ លោកអ្នកនឹងទទួលបាន 1). អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ រួមមាន៖ ប្រាក់បៀវត្សគោល ប្រាក់បៀវត្សប្រែប្រួល ប្រាក់ឧបត្ថម្ភតួនាទី ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភព្យាបាលជំងឺ ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ ប្រាក់ឧបត្ថម្ភប្រេងសាំង ប្រាក់បំពេញបេសកកម្មក្រៅទីតាំងការងារ ដំឡើងប្រាក់បៀវត្សផ្អែកតាមលទ្ធផលការងារនិងអត្រាអតិផរណា ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ប្រាក់កម្ចីបុគ្គលិក 2). អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ រួមមាន៖ ឧបត្ថម្ភឯកសណ្ឋានការងារ ទទួលបានការបណ្តុះបណ្តាលជាប្រចាំ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងការឧបត្ថម្ភផ្សេងៗទៀត។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានមានប្រសាសន៍ថា «ពិព័រណ៍ការងារនិងផលិតភាពជាតិមានសារៈសំខាន់សម្រាប់ការតម្រង់ទិសវិថីការងារនាពេលអនាគត និងការផ្ដល់ឱកាសការងារសម្រាប់និស្សិតនិងបេក្ខជនកំពុងរកការងារ។ ហេតុនេះ សូមកុំឱ្យខកខានឱកាសនេះឱ្យសោះ!
លោក សាយ សូនី បានបន្ថែមទៀតថា «ដោយសារការរីករាលដាលនៃជំងឺកូវីដ-19 កម្មវិធីនេះមិនអាចប្រព្រឹត្តទៅដោយផ្ទាល់បានទេ ប៉ុន្តែយើងនៅបន្តធ្វើតាមរយៈមធ្យោបាយអនឡាញ។ ដូច្នេះសូមចូលរួមទស្សនាទំព័រការងារពីប្រាសាក់ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញនេះ នៅថ្ងៃទី 4-5 ខែវិច្ឆិកា ឆ្នាំ 2021 ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ ប្រាសាក់ មានឱកាសការងារជាច្រើនមុខតំណែងកំពុងរង់ចាំអ្នកកំពុងស្វែងរកការងារធ្វើ។ សូមត្រៀមប្រវត្តិរូបការងារ CV ឱ្យបានរួចជាស្រេច ដើម្បីបំពេញសំណុំបែបបទដាក់ពាក្យក្នុងឱកាសនេះ»។
សូមចាប់ផ្តើមអាជីពរបស់ជាមួយ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ដែលផ្តល់នូវអាជីពការងារយូរអង្វែងនិងស្ថិតស្ថេរ ការអភិវឌ្ឍបុគ្គលិកជាប្រចាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
សូមពិនិត្យឱកាសការងារពីប្រាសាក់តាមតំណភ្ជាប់នេះនៅថ្ងៃទី 4-5 ខែវិច្ឆិកា
http://careerfair.nea.gov.kh/company/detail/2JbY6z1nEMV