ដោយៈសហការី
ភ្នំពេញៈ ធនាគារហត្ថា និងធនាគារក្រុងស្រ៊ីបានចាប់ដៃគ្នាផ្តល់សេវាកម្មផ្ទេរប្រាក់ភ្លាមៗរវាងកម្ពុជា ថៃដើម្បីពង្រីកវិសាលភាពអាជីវកម្ម នៃសេវាផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតំបន់អាស៊ីឱ្យកាន់តែទូលំទូលាយ។
ដោយៈសហការី
ភ្នំពេញៈ ធនាគារហត្ថា និងធនាគារក្រុងស្រ៊ីបានចាប់ដៃគ្នាផ្តល់សេវាកម្មផ្ទេរប្រាក់ភ្លាមៗរវាងកម្ពុជា ថៃដើម្បីពង្រីកវិសាលភាពអាជីវកម្ម នៃសេវាផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតំបន់អាស៊ីឱ្យកាន់តែទូលំទូលាយ។
ធនាគារ ហត្ថាដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើផលប័ត្រឥណទាន បានចាប់ដៃសហការជាមួយធនាគារក្រុងស្រ៊ី (Bank of Ayudhya PCL) ដើម្បីពង្រឹងវិសាលភាពសេវាផ្ទេរប្រាក់ ឆ្លងប្រទេសរវាងប្រទេសកម្ពុជា និងប្រទេសថៃឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការដាក់ឱ្យដំណើរការនូវ “សេវាផ្ទេរប្រាក់ភ្លាមៗ (Real-Time Transfer)” ដោយប្រើប្រាស់បច្ចេកវិទ្យា API (Application Programming Interface)។
ការបង្កើតឱ្យមាន “សេវាផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងប្រទេសថៃ”នេះ គឺស្ថិតក្នុងផែនការយុទ្ធសាស្រ្ត អាជីវកម្មរយៈពេលមធ្យមរបស់ធនាគារ ដែលមានគោលបំណងលើកកម្ពស់បរិយាបន្នហិររញ្ញវត្ថុ និងអភិវឌ្ឍសេវាហិរញ្ញវត្ថុប្រកប ដោយភាពច្នៃប្រឌិត ដោយផ្សារភ្ជាប់ទៅនឹងតម្រូវការអតិថិជនក្នុងតំបន់អាស៊ី។
លោកស្រី Yingluk Kongkasai, នាយិកាគ្រប់គ្រងប្រតិបត្តិការធនាគារនៃធនាគារក្រុងស្រ៊ីបានមានប្រសាសន៍ថា គម្រោងសហប្រតិបត្តិការ នៃការតភ្ជាប់ប្រព័ន្ធធនាគារដោយផ្ទាល់រវាងធនាគារក្រុងស្រ៊ី និងធនាគារដៃគូជាច្រើនទៀត តាមរយៈ API គឺធ្វើឡើងដើម្បីផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តអាជីវកម្មរយៈពេលមធ្យមរបស់ធនាគារក្រុងស្រ៊ី។
គម្រោងនេះផងដែរ ត្រូវបានបង្កើតឡើង ដើម្បីជាដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនក្នុងប្រទេសថៃ និងតំបន់អាស៊ី ដោយផ្អែកលើបណ្តាញដ៏រឹងមាំរបស់MUFG ដែលជាក្រុមហ៊ុនអាណាព្យាបាល ព្រមទាំងសមត្ថភាព ក្នុងការបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗប្រកបដោយភាពច្នៃប្រឌិត ក្នុងការឆ្លើយតបទៅនឹងតម្រូវការអតិជិនទាំងក្នុង និងក្រៅប្រទេស។
ជាការពិតណាស់ សេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ ផ្តល់ជូននូវសេវាដែលរហ័សទាន់ចិត្ត កម្រៃសេវាទាប និងងាយស្រួលជាទីបំផុត។ ធនាគារ ក្រុងស្រ៊ី និងធនាគារ ហត្ថា បានធ្វើការភ្ជាប់ប្រព័ន្ធនៃធនាគារទាំងពីរ តាមរយៈ API ប្រកបដោយជោគជ័យ ហើយគម្រោងនេះ ក៏បានដាក់ឱ្យដំណើរការនូវសេវាផ្ទេរប្រាក់ រវាងប្រទេសថៃ និងកម្ពុជាដែលជាជំហ៊ានទីមួយ មុននឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូធនាគារដទៃទៀត ក្នុងតំបន់អាស៊ី។
ជាមួយគ្នានេះផងដែរ សេវាផ្ទេរប្រាក់ជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាមនឹងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២១នេះ ដោយឡែកសម្រាប់គម្រោងសហការជាមួយប្រទេសផ្សេងទៀតគឺកំពុងស្ថិតក្នុងផែនការនៅឡើយ។”
នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ប្រតិបតិ្តការផ្ទេរប្រាក់ឆ្លងប្រទេស មានសន្ទុះកើនឡើងគួរឱ្យគត់សម្គាល់ ដែលបណ្តាលមកពីការរីកចម្រើនវិស័យមួយចំនួនដូចជា ពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ពាណិជ្ជកម្ម E-commerce និងការចល័តកំលាំងពលកម្ម បើទោះបីជាប្រឈមនឹងការរីករាល នៃជំងឺកូវីដ១៩ក៏ដោយ។
ជាមួយគ្នានេះ លោក Wanchairabin Jitwattanatam អនុប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ទោះបីស្ថិតក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ក្តី ក៏ការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាមានចំនួនច្រើនរហូតដល់៧,២ពាន់លានដុល្លារអាមេរិក ហើយការធ្វើពាណិជ្ជកម្មឆ្លងប្រទេសនឹងបន្តកើនឡើងបន្ថែមទៀត។
ក្នុងនោះផងដែរ យើងសង្កេតឃើញថាចំនួនក្រុមហ៊ុន និងសហគ្រិនថៃបានធ្វើការវិនិយោគ និងកំពុងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ ដូច្នេះហើយ ភាពជោគជ័យក្នុងការភ្ជាប់ប្រព័ន្ធ API សម្រាប់សេវាផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗរវាងធនាគារក្រុងស្រ៊ី និងធនាគារ ហត្ថា គឺជាឱកាសមួយដ៏ល្អបំផុត ដើម្បីជួយសម្រួលដល់ការធ្វើប្រតិបត្តិការនានា ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ម្ចាស់ក្រុមហ៊ុន និងសហគ្រិនទាំងពីរប្រទេស មានជម្រើសកាន់តែល្អប្រសើរក្នុងការជ្រើសរើសធ្វើប្រតិបត្តិការផ្ទេរប្រាក់ ដែលប្រកបដោយភាពងាយស្រួល រហ័ស និងទទួលបានអាត្រាប្តូរប្រាក់ពិសេស ជាមួយនឹងកម្រៃសេវាទាបបំផុត។ ធនាគារជឿជាក់ថានេះគឺជាសេវាកម្មដ៏ល្អបំផុត ដែលអាចជួយសម្រួលដល់អាជីវកម្មរបស់ពាណិជ្ជករ រវាងប្រទេសទាំងពីរ ដោយស្របទៅនឹងទិសដៅអាជីវកម្មរបស់យើងផងដែរ។
កាលពីពេលថ្មីៗនេះ ធនាគារ ហត្ថា ក៏បានដាក់ឱ្យដំណើរការនូវការិយាល័យទំនាក់ទំនងវិនិយោគិនថៃ (Thai Desk Office) ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើអាជីវកម្មរបស់ពាណិជ្ជករថៃទាំងអស់នៅក្នុងប្រទេសកម្ពុជា។”
បច្ចុប្បន្ននេះ សេវាផ្ទេរប្រាក់ឆ្លងប្រទេសរវាងប្រទេសថៃ និងកម្ពុជាត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នៅក្នុងដំណាក់កាលដំបូងនេះ អតិថិជនអាចផ្ទេរប្រាក់ពីធនាគារហត្ថា ទៅកាន់អ្នកទទួលផលដែលមានគណនីនៅធនាគារ ក្រុងស្រ៊ីបានយ៉ាងងាយស្រួល។ សម្រាប់អ្នកទទួលប្រាក់នៅប្រទេសថៃ នឹងទទួលបានប្រាក់ផ្ទេរទាំងអស់របស់ខ្លួន នៅក្នុងគណនីសន្សំធនាគារក្រុងស្រ៊ីមិនថា ជារូបិយប័ណ្ណដុល្លារអាមេរិក បាតថៃ ឬយេនជប៉ុន។
អតិថិជននៅក្នុងប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការនៅតាមបញ្ជរធនាគារ ហត្ថា ទាំង១៧៧សាខាទូទាំងប្រទេសកម្ពុជា ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ ២០០,០០០ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ (មិនកំណត់ចំនួនប្រតិបត្តិការ និងទំហំប្រាក់ផ្ទេរក្នុងមួយថ្ងៃឡើយ) ជាមួយនឹងអាត្រាប្តូរប្រាក់ពិសេស និងការផ្តល់ជូននូវកម្រៃសេវាដ៏អស្ចារ្យត្រឹមតែ២.៥ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះ មានរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ឆាប់ៗនេះ អតិថិជនក៏អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile បានផងដែរ។
ជាក់ស្តែងធនាគារក្រុងស្រ៊ី បានភ្ជាប់ប្រព័ន្ធAPI ជាមួយនឹងធនាគារ Lao Development Bank (LDB) ព្រមទាំងផ្តល់នូវបច្ចេកវិទ្យា Blockchain Interledger ដើម្បីធ្វើអោយប្រតិបត្តិការផ្ទេរប្រាក់ ឆ្លងប្រទេសរវាងប្រទេសថៃ និងឡាវដំណើរការបានយ៉ាងរលូន ងាយស្រួល និងសុវត្ថិភាពតាមរយៈ Krungsri Biz Online (KBOL) ក្នុងការជួយសម្រួលដល់សហគ្រិន និងក្រុមហ៊ុនពាណិជ្ជកម្មធំៗជាច្រើន។ ស្របពេលជាមួយគ្នានេះដែរ សម្រាប់អតិថិជនធម្មតា ដែលមានបំណងធ្វើការផ្ទេរប្រាក់ឆ្លងប្រទេស ក៏អាចធ្វើការផ្ទេរប្រាក់បាន តាមរយៈ KMA – Krungsri Mobile Application ដែលមានភាពងាយស្រួល សុវត្ថិភាព និងអាចជ្រើសរើសរូបិយប័ណ្ណផ្ទេរ រហូតដល់ ១៥រូបិយប័ណ្ណតាមតម្រូវការ។
អំពីធនាគារក្រុងស្រ៊ី
ធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PCL និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដោយយោងលើទំហំទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ D-SIBs ចំនួនប្រាំដែលបានធ្វើប្រតិបត្តិការអាជីវកម្ម ជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៦ឆ្នំាមកហើយ។
ធនាគារ ក្រុងស្រ៊ី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន ក៏ដូចជា សម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗ ផ្សេងទៀតនៅលើពិភពលោក។ ធនាគារ ក្រុងស្រ៊ីផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយ នូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផេ្សងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាសហគ្រាសខ្នាតតូច និងមធ្យម និងជាសាជីវកម្មធំៗ តាមរយៈបណ្តាញការិយាល័យ៦៥៦ទីតាំង (ការិយាល័យសាខាចំនួន ៦១៧ទីតាំង និងការិយាល័យស្វ័យធនាគារចំនួន ៣៩ទីតាំង) និងតំណាងចែកចាយចំនួន ៣២,៤០៦ទីតាំងនៅទូទាំងប្រទេស។
ធនាគារ ក្រុងស្រ៊ី គឺជាស្ថាប័ន ដែលបានចេញប័ណ្ណច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រថៃ នៅក្នុងនោះ រួមមាន ប័ណ្ណឥណទានចំនួន៩,៥ លានប័ណ្ណ ការចេញប័ណ្ណសម្រាប់សេវាហិរញ្ញវត្ថុផ្សេងៗ និងសេវាឥណទានផ្ទាល់ខ្លួន គឺជាក្រុមហ៊ុនផ្តល់សេវាឥណទានបង់រំលស់យានយន្ត( ក្រុងស្រ៊ីអូតូ) គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ក្នុងចំណោមក្រុមហ៊ុនដ៏ទៃទៀត និងជាក្រុមហ៊ុនដំបូងគេ ដែលបានផ្តល់ជូនសេវាមីក្រូហិរញ្ញវត្ថុ តាមរយៈក្រុមហ៊ុន Ngern Tid Lor ។
ធនាគារក្រុងស្រ៊ី មានការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព។ គ្រប់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ ទាំងអស់ទទួលបានការវាយតម្លៃពីសម្ព័ន្ធភាពសកម្មភាពឯកជន ប្រឆាំងអំពើពុករលួយ (CAC) សហការជាមួយដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់ខ្លួន ដើម្បីធានាបានថាគ្មានអំពើពុករលួយ នៅក្នុងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
អំពីធនាគារហត្ថា
ធនាគារហត្ថា បានកម្លាយខ្លួនជាផ្លូវការ ទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៦ឆ្នាំ។ នាពេលបច្ចុប្បន្ននេះ ធនាគារហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ មានអតិថិជនសរុបប្រមាណជិត៥០០,០០០នាក់ ទ្រព្យសកម្មកើនឡើង ដល់ជាង១,៨០០លានដុល្លារអាមេរិក ផលប័ត្រឥណទានសម្រេចបានប្រមាណ១,៥០០លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើសន្សំសរុបប្រមាណជា៨៦០លានដុល្លារអាមេរិក។
ធនាគារហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.hatthabank.com
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
Internal and External Communications Department
Bank of Ayudhya PCL
Tel: 02 296 4023
Email: [email protected]