ដោយៈជេស៊ីកា
ភ្នំពេញៈ អគារការិយាល័យកណ្តាល របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានបង្ហាញរូបរាងហើយ ខណៈធនាគារនេះកំពុងរៀបចំដេញថ្លៃលើការសាងសង់អគារនេះ។
អគារធនាគារកណ្តាល FTB គ្រោងសាងសង់កំពស់២៨ជាន់ និងឌីសាញដោយក្រុមហ៊ុន Meinhardt អន្តរជាតិ។

ទីតាំងគំរោងនេះ ស្ថិតនៅក្បែរអតីតស្ថានីយ៍ទូរទស្សន៍ រាជធានីភ្នំពេញប៉ុស្តហ៍លេខ៣ចាស់។ គំរោងអគារកប់ពពកនេះ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកឌីសាញជាតិ ដោយសាររចនាបទអគារនេះមានភាពលេចធ្លោ ហើយវានឹងជា Land Mark មួយនៅតំបន់នេះ។
តាមប្រភពព៌តមានពីក្រុមស្ថាបត្យករ ដែលធ្វើការពាក់ព័ន្ឋលើគំរោងនេះបានឲ្យដឹងថា ការដេញថ្លៃសាងសង់គំរោងនេះ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមករាខាងមុខនេះ។
FTB ជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេធំៗនៅកម្ពុជា៕