បូកគោលែនបង្ហាញសក្តានុពលគំរោងទី៣ថ្មីលេចធ្លោជាងមុន

0

ដោយ: ម៉ាលីស

កំពត: ខេត្តកំពតមាន ទេសភាពសំបូរបែប ដែលជាសក្តានុពលទេសចរណ៍ខ្លាំងក្លា ព្រោះនៅជិតរាជធានីភ្នំពេញជាងគេ ដើម្បីសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ប្រជាពលរដ្ឋ គំរោងបូគោលែនទី៣ បានពង្រីកសក្តានុពលលើផ្នែកដីឡូតិ៍លំហែរ កៀកទីតាំងផ្លូវ៤៣ដែលផ្សារភ្ជាប់មនុស្សជាមួយធម្មជាតិស្រស់ដ៏ត្រកាល។

អ្នកស្រី ហ៊ាង ពណ្ណរី ប្រធានផ្នែកលក់គំរោងរបស់ក្រុមហ៊ុនបូកគោលែន បានផ្តល់កិច្ចសំភាសពិសេស ជាមួយគេហទំព័រ Property Area Asiaកាលពីដើមសប្តាហ៍នេះថា គំរោងបូគោលេនទី៣ គឺជាគំរោងមួយដែលមានលក្ខណៈពិសេស ដែលអ្នកអភិវឌ្ឍចាប់យកចំនុចល្អ នៃការរួមផ្សំគ្នារវាងគំរោងទី១ និងទី២ ហើយបានបូកបញ្ចូលបន្ថែម នូវការអាប់ដេតថ្មីដែលបង្កើត បានជាគំរោងដីឡូតិ៍លំហែរ ដែលមានភាពទាក់ទាញពិសេសប្រចាំឆ្នាំ២០២២នេះតែម្តង។

អ្នកស្រីបានបន្តថា ដោយសារគំរោងទី១ និងទី២ ទទួលការគាំទ្រខ្លាំង និងការលក់ប្រកបដោយជោគជ័យ ទើបមានការបើកលក់ដល់គំរោងទី៣នេះ។អ្នកស្រីបានបន្ថែមថា លក្ខណៈពិសេសនៃគំរោងទ៣នេះ មានច្រើនជាងមុនទៅទៀត ក្រៅពីខ្លោងទ្វារធំ និងផ្លូវចូលដ៏ប្រណិត អមដោយសួនច្បារនិងប្រពន្ធ័ទឹកភ្លើងពេញលេញនោះ ទីតាំងមានបន្ថែមស្រះទឹកទំហំជាង ៣០០០មែត្រការ៉េ និងសួនច្បារជាង៤០០០មែត្រការ៉េថែមទៀត ហើយគំរោងនេះ គ្របដណ្តប់លើផ្ទៃដីទំហំ១៦ហិកតា ដែលស្ថិតកៀកផ្លូវជាតិលេខ៣ ដែលចំងាយប្រមាណ៨០០ម៉ែត្រប៉ុណ្ណោះ។

អ្នកស្រីហ៊ាង ពណ្ណរីបានបន្ថែមថា គ្រប់គំរោងដីឡូតិ៍លំហែរនៃបូកគោលែនគឺស្ថាបនាឡើង នូវចនាបទទំនើបស្តង់ដារដូចទៅនឹងបុរីតែម្តង ដែលមានប្រពន្ធ័ទឹកភ្លើងរួចជាស្រេច ផ្លូវចាក់បេតុង បំពាក់ភ្លើងបំភ្លឺគ្រប់ដងផ្លូវ និងមានប្រពន្ធ័សុវត្ថិភាព មានសន្តិសុខការពារយាមក្នុងគំរោង២៤ម៉ោង។ ចំណែកគំរោងទី៣ បានបន្ថែមនូវស្រះទឹកយ៉ាងធំ ព្រមទាំងមានស្ពានសាងស្នេហ៍ឆ្លងកាត់ ដើម្បីគយគន់ទេសភាព ជួរភ្នំយ៉ាងប្រណិតទៀតផង។

អ្នកស្រីបន្តថា “ក្នុងរយៈពេលតែ១សប្តាហ៍ គំរោងទី៣នៃបូកគោលេន លក់អស់ជាង១០០ឡូតិ៍មកហើយ ដែលនេះបង្ហាញពីសន្ទុះវិជ្ជមាននៃការគាំទ្រខ្លាំងមែនទែនពីសំណាក់អតិថិជន”។

បូកគោលែនទី៣ គឺកាន់តែល្អប្រសើរ ដោយមានការលក់ធូរថ្លៃជាងមុនទៅទៀត ព្រោះគំរោងនេះ បើកការលក់ជាឡូតិ៍តូចជាងមុន ហើយមានលក្ខ័ណ្ឌបង់ប្រាក់ងាយ ដោយមានត្រឹមជាង៣០០ដុល្លា ក៏អាចបង់រំលោះនិងទទួលបានដីឡូតិ៍លំហែរដ៏ប្រណិតមួយបាន។

ពិសេសលើសនេះទៅទៀតនោះ សំរាប់អតិថិជនបង់ផ្តាច់នឹងមានការបន្ថែមនៅផ្ទះលំហែរ ដ៏ស្រស់ស្អាតមួយស្រាប់ ងាយស្រួលក្នុងការមកលំហែសំរាកចុងសប្តាហ៍ ដោយទិញដីបានផ្ទះមួយភ្លាមតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here