ដោយៈជេស៊ីកា
កំពតៈ ជាមួយនឹងទស្សនទាន នៃការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម បុរីចំនួនបីបាននិងកំពុងបង្ហាញវត្តមាននៅទីក្រុងបូកគោថ្មី ដែលលំនៅដ្ឋានក្នុងបុរីទាំងនោះ បានទទួលជោគជ័យ ក្នុងការលក់ និងគាំទ្រពីអតិថិជនជាតិ និងអន្តរជាតិ។
លោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia បានជួបសម្ភាសន៍តាមបណ្តាញទំនាក់ទំនងសង្គមជាមួយលោកស្រីសុខ ចន្ឋីអនុប្រធានក្រុមហ៊ុនSokha Real Estate ដើម្បីពិភក្សាពីផែនការ និងចក្ខុវិស័យចំពោះមុខ នៃការអភិវឌ្ឍលំនៅដ្ឋាននៅទីក្រុងបូកគោ ដែលជាទីក្រុងកំពុងអភិវឌ្ឍន៍ជាទីក្រុងបែបឆ្លាតវៃ។
សំណួរៈ តើរហូតមកទល់ពេលនេះ ដំណើរការអភិវឌ្ឍន៍ន៍នៅទីក្រុងបូកគោថ្មី មានការវិវត្តន៍យ៉ាងដូចម្តេច?
យើងដឹងស្រាប់ហើយថា ភ្នំបូកគោទទួលបានសិទ្ធិអភិវឌ្ឍន៍ចាប់តាំងពីឆ្នាំ២០០៧កន្លងមក ហើយក្រុមហ៊ុនបានអភិវឌ្ឍន៍ន៍ហេដ្ឋារចនាសម្ព័ន្ធ ពីក្រោមភ្នំរហូតដល់លើភ្នំ ហើយបានអភិវឌ្ឍន៍ន៍វិស័យ សណ្ឋាគារ ទេសចរណ៍ប្រវត្តិសាស្រ្ត ហើយបន្តការអភិវឌ្ឍន៍ន៍យ៉ាងលឿន ដែលជំរុញអោយភ្នំបូកគោកែប្រែទៅជាទីក្រុងបូកគោនៅ ថ្ងៃទី១០ មីនា ២០២១ ជាទីក្រុងថ្មីមួយទៀតនៃខេត្តកំពត ដែលមាន៣សង្កាត់នៅក្នុងនោះ។
ក្រុមហ៊ុន សុខា អូតែល មានចក្ខុវិស័យ អភិវឌ្ឍន៍ន៍ ទីក្រុងបូកគោ នេះអោយក្លាយទៅជាទីក្រុងវៃឆ្លាត ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រ ដ៏ពិសិដ្ឋគ្មានពីរ នៃព្រះរាជាណាចក្រកម្ពុជា។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍ជា លំនៅដ្ឋានដែលមានផ្ទះចំនួនជាង៣០០គ្រួសារ ហើយនឹងកំពុងអភិវឌ្ឍន៍ន៍ អាគាររដ្ឋបាល ផ្សារ សាលារៀន មន្ទីរពេទ្យ និងមានហេដ្ឋារចនាសម័្ពន្ធថ្មីៗទៀតនៅលើនោះផងដែរ។
សំណួរៈ តាមខ្ញុំដឹងក្រុមហ៊ុនសុខាអូតែល បានវិនិយោគបុរីចំនួន៣ នៅទីក្រុងបូកគោ តើវាជាបុរីបែបណា និងមានលក្ខណ: ពិសេសដូចម្តេច?
គម្រោងទាំងបីរួមមាន: គម្រោងទី១ – បុរី អម្រឹត ឋានសួគ៌ ស្ថិតនៅក្បែរទឹកធ្លាក់ពពកវិល ក្នុងតំបន់ខ្ពង់រាបទី២ មានទំហំដី 90ហិកតា ចែកចេញជា4240ឡូត៍ សម្រាប់សំណង់ផ្ទះល្វែង។ គម្រោងទី២ – បុរី មរកត ឋានសួគ៌ ស្ថិតនៅគីឡូម៉ែត្រលេខ26 តាមផ្លូវឡើងភ្នំបូកគោ ក្នុងតំបន់ខ្ពង់រាបទី១ មានទំហំដី88ហិកតា ដែលមានចំនួន1391ឡូត៍ សម្រាប់សំណង់ផ្ទះវិឡា។
គម្រោងទី៣ – ក្រោន អ៊ីស្តេត ស្ថិតនៅចន្លោះរវាងគម្រោងទី១ និង វាលស្រែ100 មានទំហំដី 595ហិកតា ដែលចែកចេញជាប្លុក ដីឡូត៍ ផ្ទះល្វែង និងផ្ទះវីឡា។
លក្ខណ: ពិសេសរបស់គម្រោងយើងគឺ ផ្ទះមានទីធ្លាធំទូលាយ មានពន្លឺធម្មជាតិ ខ្យល់បរិសុទ្ធ សន្សំសំចៃអគ្គិសនី ជាន់ខាងលើផ្ទះមានទីធ្លាធំសម្រាប់ពិធីជប់លៀង អាចមើលទេសភាពពេលព្រលឹម មើលថ្ងៃលិច និងបន្ទប់និមួយៗមានរានហាល (វេរ៉ង់ដា)។
សំណួរៈ តើតម្លៃលំនៅដ្ធានក្នុងបូរីមួយៗ ខុសគ្នាដូចម្តេច? និងចាប់យកអតិថិជនប្រភេទណា?
តម្លៃលំនៅឋាន ក្នុងបូរីរបស់យើងនីមួយៗខុសប្លែកគ្នា ទៅតាមតំបន់នៃគម្រោងមួយៗ ដែលយើងបែងចែកតម្លៃសំរាប់ផ្ទះល្វែង វីឡាព្រីនស៍ វីឡាឃ្វីន និង វីឡាឃីង។ ហើយចាប់យកអតិថិជន ទៅតាមប្រភេទនិមួយៗនៃផ្ទះ សម្រាប់អតិថិជន ចង់បានផ្ទះលំហែរកាយ និងប្រកបអាជីវកម្មគឺជ្រើសរើសប្រភេទផ្ទះល្វែង ហើយសម្រាប់អតិថិជន ចង់បានផ្ទះលំហែរកាយលក្ខណះឯកជនដាច់ដោយឡែកគឺជ្រើសរើសប្រភេទផ្ទះវីឡា។
សំណួរៈ តើក្រុមហ៊ុនមានផែនការដូចម្តេច ដើម្បីឲ្យប្រជាជនចូលទៅរស់នៅតាមបុរីទាំងនេះច្រើន?
ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ន៍រួមមាន តំបន់លំនៅឋាន ពាណិជ្ជកម្ម អភិវឌ្ឍន៍ន៍ចម្រុះ ដឹកជញ្ជូន ទេសចរណ៍ រដ្ឋបាល និងសេវាកម្មសាធារណៈ។ ហើយក៏មាន តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ ក្រុមហ៊ុនកំពុងសាងសង់លំនៅឋាន ទៅតាមតម្រូវការរបស់អតិថិជន មានទាំងផ្ទះល្វែងដែលអាចប្រកបអាជីវកម្ម និងសំរាកលំហែរកាយ ព្រមទាំងផ្ទះវីឡាទំនើបៗផងដែរ។
សំណួរៈ តើក្រុមហ៊ុនមានការផ្តល់ជូនតម្លៃពិសេស និងផ្តល់ជូនអ្នកទិញនូវលក្ខខ័ណបង់រំលស់ដូចម្តេច?
ក្រុមហ៊ុនមានផ្តល់ជូនលក្ខខណ្ឌដ៏ល្អ ដូចជា: ការបង់រំលស់ជាមួយក្រុមហ៊ុនរហូតដល់១៥ឆ្នាំ រលស់អត់ការប្រាក់រយ:ពេល៣ឆ្នាំ អត្រាការប្រាក់ត្រឹមតែ៧% ក្នុងមួយឆ្នាំសម្រាប់រយ:ពេលេវែង ហើយក្រុមហ៊ុនមានធានាសំណង់រយ:ពេលមួយឆ្នាំ បន្ទាប់ពីប្រគល់ផ្ទះជូនអតិថិជន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានផ្តល់ជាប្រម៉ូសិន តាមរដូវកាលបន្ថែមទៀតជូនអតិថិជន។
សំណួរៈ បុរីទាំងនេះធំៗ តើផែនការបន្ទាប់ក្រុមហ៊ុននឹងសាងសង់អ្វីទៀត? ក្រៅពីបុរី កាស៊ីណូ ដែលមានស្រាប់?
ក្រៅពីបុរី កាស៊ីណូ ក្រុមហ៊ុន មានផែនការអភិវឌ្ឍន៍ន៍គម្រោងជាច្រើនទៀតដូចជា៖ អាគារពាណិជ្ជកម្មធំៗ លំនៅឋានធំៗបន្ថែមបែបអភិជន ការស្ថាបនាផ្លូវមួយខ្សែថ្មីទៀត ពីលើភ្នំបូកគោចុះមកផ្លូវជាតិលេខ4 និងហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ជាមួយតំបន់អេកូទេសចរណ៍ជាច្រើនទៀត ដើម្បីទាក់ទាញ់ការវិនិយោគ ក៏ដូចជា ទេសចរណ៍។ល។
សំណួរ តើរហូតមកទល់នេះ ក្រុមហ៊ុនចំណាយអស់ទុនវិនិយោគប៉ុន្មានហើយ?
រហូតមកទល់ពេលនេះ ក្រុមហ៊ុបានចំណាយទុនវិនិយោគសរុបប្រហែល$៤០០ ទៅ៥០០លានដុល្លារអាមេរិក ចាប់តាំងពីក្រុមហ៊ុនទទួលបានសិទ្ឋឬអជ្ញាប័ណ្ណអភិវឌ្ឍន៍ ដែលផ្តល់ជូនពីរដ្ឋាភិបាលមកកាន់ក្រុមហ៊ុនសុខាអូតែល។
សំណួរៈ តាមខ្ញុំដឹងអ្នកឧកញ៉ាបានមានប្រសាសន៍ថា ជនបរទេសមានសិទ្ធទិញបុរី និងមានសិទ្ធទិញដីនៅក្នុងទីក្រុងបូកគោថ្មី តើលោកអាចពន្យល់ពីចំណុចពិសេសនេះបានដែរឬទេ?
ដូចដែលអ្នកឧកញ៉ាមានប្រសាសន៍ ជនបរទេសក៏ត្រូវបានលើកទឹកចិត្ត សម្រាប់ការវិនិយោគលើគម្រោងលំនៅឋាន នៅក្រុងបូកគោផងដែរ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឃន៍ក្រុង១នេះ អោយកាន់តែប្រសើរ ឡើងថែមទៀត។ រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឃន៍របស់យើងមានអ្នកវិនិយោគ ភាគច្រើនជាជនជាតិខ្មែរ ហើយជាជនជាតិបរទេសតិចតួចបំផុត៕